កូនប្រុស Osama bin Laden ជិះ​យន្តហោះ​ដល់​ក្រុង​គែរ តែ​ត្រូវ​អេ​ហ្ស៊ី​ប​បដិសេធ​ចូល​ប្រទេស​ខ្លួន​

    ​ក្រុមមន្ត្រី​សន្តិសុខ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Cairo International Airport ប្រទេស​អេ​ហ្ស៊ី​ប​និយាយថា លោក Omar bin Laden កូនប្រុស​អតីត​មេដឹកនាំ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា លោក Osama bin Laden ត្រូវបាន​បដិសេធ​មិនឱ្យ​ចូល​ប្រទេស​អេ​ហ្ស៊ី​ប ហើយ​បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​តួ​ក​គី​។​

​    ​លោក Omar bin Laden និង​ប្រពន្ធ​របស់គាត់​បានមក​ដល់​អេ​ហ្ស៊ី​ប​ពី​ប្រទេស​កាតា ប៉ុន្តែ​បន្ទាប់ពី​បាន​ត្រួតពិនិត្យ​លិខិតឆ្លងដែន​អារ៉ាប់​ប៊ី​សា​អូឌីត​របស់លោក មន្ត្រី​សន្តិ​ខុស​បាន​រកឃើញថា ឈ្មោះ​របស់គាត់​នៅលើ​បញ្ជី​ត្រូវបាន​ហាមឃាត់​ពី​ការចូល​ប្រទេស​ខាងលើ​។​

​    ​ថ្លែង​ក្នុង​លក្ខខណ្ឌ​អនាមិក​ដោយ​ផ្អែក​តាមច្បាប់​ប្រទេស ក្រុមមន្ត្រី​បាន​និយាយថា លោក Omar bin Laden និង​ប្រពន្ធ​របស់គាត់​ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ទៅ​ប្រទេស​តួ​ក​គី​។ នេះ​បើ​យោងតាម​ជម្រើស​របស់​ពួកគេ​៕

ប្រភព៖បរទេស

0
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...