ជាការ​ពិត ឬ ក្លែងក្លាយ​? ពួក​លេង​អ៊ី​ន​ធឺ​ណេ​ត​នៅ​អឺរ៉ុប​ផ្អើល​ថា​ឃើញ​យាន UFO

    ​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដែល​ហាក់​បង្ហាញ​ពី​យាន UFO បាន​មកដល់​ផែនដី​តាមរយៈ​ប្រ​យោង "Wormhole" បាន​បង្កឱ្យមាន​ការជជែក​វែកញែក​ជាច្រើន​នៅលើ​អន​ឡាញ​អំពី​ថា​តើ​មានតែ​មនុស្សលោក​យើង​ទេ​ដែល​ស្ថិតនៅក្នុង​ចក្រវាល​នេះ​ឬ​យ៉ាងណា​។​

​    ​ឃ្លី​ប​វីដេអូ​ខ្លី​ខាងក្រោម​នេះ​បង្ហាញ​អំពី​អ្វីដែល​គេ​សន្ម​ត់​ថា​ជា UFO បាន​ចុះចត​នៅលើ​ភពផែនដី និង​កំពុង​ល្បី​ពាសពេញ​បណ្តាញ​សង្គម ហើយ​ត្រូវបាន​វេ​ប​សាយ​និង​ឆា​នែ​ល YouTube ជាច្រើន​យកទៅ​វិភាគ​។​

​    ​យោងតាម​កាសែត Daily Express បានឱ្យដឹងថា អ្នកខ្លះ​អះអាងថា វីដេអូ​នេះ​បង្ហាញ​ពី​យានអវកាស​កំពុង​ត្រូវបាន​បញ្ជូនមក​ផែនដី​តាមរយៈ​ពន្លឺ​ប្លា​ស្មា​។ រីឯ​អ្នក​ខ្លះទៀត​ជឿថា វីដេអូ​នេះ​គឺជា​ការបោក​បញ្ឆោត​ទាំងស្រុង​ព្រោះ​អ្នក​បង្ហោះ​ចង់បាន​ភាគ​លា​ពពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។​

​    ​មិនមាន​ព័ត៌មាន​លម្អិត​ថា​តើន​រណា​ជា​អ្នក​ថត​ឡើយ ប៉ុន្តែ​វីដេអូ​នេះ​ចេញ​មកពី​ទំព័រ Facebook អេ​ស្ប៉ា​ញ​មួយ​។​

​    ​យ៉ាងណាក្តី លោក Scott Brando ម្ចាស់​វេ​ប​សាយ UFO Of Interest ដែលជា​វេ​ប​សាយ​លាតត្រដាង​ពី​ឃ្លី​ប​វីដេអូ UFO ក្លែងក្លាយ​បាន​និយាយថា "​ពិតណាស់​វា​ជា​វីដេអូ​ក្លែងក្លាយ​ដើម្បី​តែ​ផលប្រយោជន៍​"៕

ប្រភព៖TheSun

adverise with khmeread

អ្នកនឹងចូលចិត្ត