ឃាត់​ក្មេងស្ទាវ​ជនជាតិ​យួន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២​សហការ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​បាន ចុះបង្ក្រាប​ជាក់ស្តែង​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ សារធាតុ​ញៀន នៅ​ចំណុច​មុខផ្ទះ​តា​ណាំ​លក់​កាហ្វេ ផ្លូវ​បេតុង​លេខ​៣៦៩ ភូមិ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ​ដោយ​ឃាត់​ជនជាតិ​យួន​២​នាក់​កាលពី​វ​លា​ម៉ោង​១១​ និង​២០​នាទី​ថ្ងៃទី​១៧ ​ធ្នូ​ ម្សិលមិញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​២ នាក់​គឺ ១-​ឈ្មោះ​ សា សុខ​លាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​យួន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះ​គ្មាន​លេខ ភូមិ​តាងូវ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ (​ឃាត់ខ្លួន​)​ និង​២-​ឈ្មោះ​ សា សុខ​យឹម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​យួន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​គ្មាន ភូមិ​តាងូវ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ (​ឃាត់ខ្លួន​)។​

    វត្ថុតាង​ដកហូត​រួមមាន​ ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១ កញ្ចប់​ធំ​ល្មម ​(​សង្ស័យ​សារធាតុ​ញៀន​), ម៉ូតូ១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ​ស៊េរី២០១៧ ​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ និង​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​ចេញ​ល្បាត​រួមគ្នា​ក្នុង​មូល​ដ្ឋា​ន​ហើយ​កម្លាំង​បាន​ឈប់​នៅ​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់ ស្រាប់​ឃើញ​ម៉ូតូ​ហុងដា​សេ​១២៥ ​មួយគ្រឿង​ជិះ​គ្នា​ពីរ​នាក់បើក​យ៉ាង​លឿន ឆ្លង​កាត់មុខ​កម្លាំង​ប៉ូលិស​តាម​បណ្តា​យ​ផ្លូវ​៣៦៩​ ឆ្ពោះទៅ​ច្រាំង​បាក់។​

    ពេលនោះ​ប៉ូលិស​មានការ​សង្ស័យ​ក៏​ដេញតាម ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ឈប់​រឹត​តែ​បន្ថែម​ល្បឿន ហើយ​ជនសង្ស័យ​បាន​ផ្ដួល​ម៉ូតូ​ចោល​ហើយ​នាំគ្នា​រត់ តែ​ត្រូវបាន​ប៉ូលិស​ដេញចាប់​ឃាត់​បាន​ជនសង្ស័យ​ចំនួន​២​នាក់ និង​ម៉ូតូ​ហុងដា​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​យកមក​ប៉ុស្តិ៍​ដើម្បី​សួរនាំ ត្រួត​ពិនិត្យឃើញ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់ (​ថង​ធំ​ល្មម​) សង្ស័យ​ថ្នាំញៀន​លាក់​នៅ​ចំណុច​រាន​កណ្តាល ក្នុង​ម៉ូតូ នៅពេល​កម្លាំង​មានការ​សង្ស័យ​យក​កូន​ទួ​ណឺ​វី​សដោះ​ក្បាំង​ចំហៀង​ស្រាប់​ឃើញតែ​ម្តង។​

    ចំពោះ​ជនសង្ស័យ​និង​វត្ថុតាង ប៉ូលិស​ប៉ុស្តិ៍​បាន​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​ចាត់ការ​និតិ​វិធី​បន្ត​តាមផ្លូវ​ច្បាប់​៕


 

Unnamed
adverise with khmeread
Loading ad ...