អ្នកកាសែត​ជើងចាស់​ម្នាក់​នាំ​ថវិកា​សប្បុរសជន​ជូន​ក្មេងស្រី​ដុះ​សាច់​លើ​ស្មា​

    ភ្នំពេញ ៖ លោក​ ចាន់ គ្រឹស្នា អ្នកកាសែត​ជើងចាស់​ម្នាក់​នៅ​រសៀល​ថ្ងៃទី​១៧​​ ធ្នូ​ ២០១៦ បាន​នាំយក​ថវិកា​សប្បុរសធម៌​របស់លោក Seng Heing និង ក្រុមគ្រួសារ រស់នៅ ប្រទេស​ Australia ចំនួន​១៥០​ដុល្លារ​, ព្រមទាំង​ថវិកា​របស់លោក Rin Ngin និង​ក្រុម​គ្រសារ​រស់នៅ​សហរដ្ឋអាមេរិក ចំនួន​៥០​ដុល្លារ មក​ជូន​ដល់​ប្អូនស្រី លន់ ផា​លិ​កា អាយុ១៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត កំពង់ចាម ដែល​កើត​ដុះ​សាច់​លើ​ស្មា​ (​ជម្ងឺ​ហារី​ក​) ​កំពុង​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យ សហព័ន្ធរុស្ស៊ី បន្ទប់​លេខ​១០៨។​

    ប្អូនស្រី លន់ ផា​លិ​កា​ បាន​ជូនពរ​ដល់​លោក​សប្បុរសជន​ទាំងអស់ ប្រកប​តែ​នឹង​សេចក្តីសុខ រកស៊ី​មានបាន និង អាយុ​យឺ​យូរអង្វែង​ទៅ​... ( គាត់​និយាយ​ខ្សាវៗ​ក្នុងការ​ជូនពរ នាំ​ឱ្យ​យើង​ពិបាក​ស្តាប់​បន្តិច)។​

    លោក​​ ចាន់ គ្រឹស្នា បញ្ជាក់ថា ចំណែកឯ​ថវិកា​សប្បុរសធម៌​ ដែល​នៅ​សេសសល់​របស់​ប្អូនស្រី Nana Ly ចំនួន​៥០​ដុល្លារ​ និងរបស់​ប្អូនស្រី Sereiroth Sor ចំនួន​៥០​ដុល្លារ ព្រមទាំង​ថវិកា​របស់លោក Seng Heing ចំនួន​១៥០​ដុល្លារ​ផងដែរ​នោះ លោក​វាសនា​នឹង​នាំយក​ទៅជូន​ដល់​ទុរគតជន​ដែល​កើត​ជម្ងឺមហារីក​ម្នាក់​ផ្សេងទៀត ដែល​រស់​នៅឯ​ខេត្ត​ឆ្ងាយ​មួយ នៅក្នុង​អំឡុង​ខែមករា ​២០១៧​ខាងមុខ៕

adverise with khmeread