samsung-banner
adverise with khmeread

ឃាត់​បុរស​ម្នាក់​ជាមួយ​ម៉ា​ទឹកកក​មួយកញ្ចប់​នៅ​ស្អាង​

Unnamed %283%29

    កណ្តាល ៖ ប៉ូលិស​ស្រុក​ស្អាង​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​កាលពី​ថ្ងៃទី១៧ ​ធ្នូ​ ២០១៦​ វេលា​ម៉ោង​៨​ និង៣០​នាទី យប់​នៅ​ចំណុច​ភូមិ​ព្រែ​កឡុង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឡូ ប៊ុនធឿន ភេទប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ​ត្រី​មាន​ទីលំនៅ​ភូមិកោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល។​ ​វត្ថុតាង​ចាប់យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា ជា​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ០១​កញ្ចប់​តូច​។​

    ប៉ូល​ស​បន្តថា នៅ​ថ្ងែ​ទី​១៧ ​ធ្នូ​ ២០១៦ ​វេលា​ម៉ោង​៨​ និង​៣០​នាទី យប់​កម្លាំង​ប៉ូលិស​អន្តរាគមន៍ ស្រុក​ស្អាង បាន​ល្បាត​តាមផ្លូវ​ជាតិ​លេខ​21B បាន​ជួប​ប្រទះឃើញ​ឈ្មោះ ឡូ​ ប៊ុនធឿន សមត្ថកិច្ច​មានការ​សង្ស័យ​បានធ្វើការ​ត្រួតពិនិត្យរ​ក​ឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​០១​កញ្ចប់​តូច បាន​ឃាត់ខ្លួន ជនសង្ស័យ រួមទាំង​វ​ត្តុ​ខាងលើ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ​ ឡូ ប៊ុនធឿន បាន​សារភាពថា ខ្លួន​ពិតជា​បាន​ទិញ​គ្រឿងញៀន​ប្រភេទ​ម៉ាក​ទឹកកក​០១​កញ្ចប់​តូច ពី​មនុស្ស​ប្រុស  ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ភូមិ​ព្រែ​កឡុង ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង ​ខេត្តកណ្តាល​ក្នុង​តម្លៃ​ ៣ ​ម៉ឺន​រៀល​។​

    ជនសង្ស័យ រួម​និង​វត្ថុតាង ត្រូវបានបញ្ជូនមកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់