ធ្លាប់តែ​ឮ​លាប​ឡេ​ទើប​ស​! អាហារ​ទាំងនេះ​ក៏​ជួយ​ឱ្យ​ស្បែក​ស​បានដែរ​

    ​មាន​ស្ត្រី​ច្រើនណាស់ ដែល​កើត​មកលើ​ផែនដី​នេះ មិនមាន​ស្បែ​កស​ឆាប់ៗ ហើយ​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​របស់​ពួកគេ​គឺ​ផាត់​ម៉ា​កា​យេ​។ ទន្ទឹមនឹង​នោះដែរ មាន​អ្នកខ្លះ​ចង់បាន​ស្បែ​កស សម្រេច​ប្រើ​សាប៊ូ​មួយចំនួន​ប្រើ​ដើម្បីឱ្យ​ស្បែ​កស ប្រើ​ឡូ​សិន ប្រើ​ឡេ និង​ខ្លះទៀត​ហ៊ាន​ប្រើ​ថ្នាំ​នៅលើ​ទីផ្សារ ដោយ​ពួកគេ​អះអាងថា​ថ្នាំ​ធ្វើ​ស្បែ​កស​។ ប៉ុន្ដែ​ថ្នាំ​ទាំងនោះ​មិន​ថោក​ទេ ហើយ​មិនមាន​ប្រសិទ្ធភាព​ដូច​ការផ្សព្វផ្សាយ​របស់​ពួកគេ​ឡើយ​។​

​    ​ប្រសិនបើ​អ្នក​ងាក​មករក​វិធីសាស្ត្រ​ធម្មជាតិ វា​ត្រូវការ​ចំណាយពេល​យូរ​បន្តិច ប៉ុន្ដែ​មាន​ប្រសិទ្ធភាព និង​ផ្ដល់​អ្នក​នូវ​សុខ​ភាពល្អ​តាមរយៈ​អាហារ​ខាងក្រោម​នេះ​៖

​    ​១. ល្ហុង ៖ ល្ហុង​មាន​សារធាតុ​ដូចជា​វីតាមីន A, C និង E ដូច្នេះ​មិនមាន​អ្វី​ត្រូវ​ចម្ងល់​ថា​ហេតុអ្វី​បានជា​ល្ហុង​ធ្វើឱ្យ​ស្បែ​កស​និង​ក្មេង​ជាង​វ័យ​នោះទេ​។ ពិសា​ល្ហុង​ញឹកញាប់ ជួយ​កម្ចាត់​ស្នាម​ជាំ និង​សម្បុរស្បែក​មិន​ស្មើគ្នា​។​

​    ​២. គី​វី ៖ គី​វី​គឺជា​ប្រភព​វីតាមីន C ដូច​ផ្លែ​ល្ហុង​ដែរ ពិសា​និង​បិត​វា​លើ​ផ្ទៃមុខ​ដើម្បី​សុខភាព​ស្បែក​។​

​    ​៣. ផ្លែ​ស្ដ្រ​បឺ​រី ៖ ដោយសារតែ​ចំនួន​វីតាមីន C ដ៏​អស្ចារ្យ​របស់​វា ការ​ពិសា​ស្ដ្រ​បឺ​រី​អាចជួយ​សម្រេច​គោលដៅ​ស្បែ​កស​ដែល​អ្នក​ចង់បាន​។​

​    ​៤. ប៉េង​បោះ ៖ ពិសា​ផ្លែ​ប៉េង​បោះ ឬ​ទឹក​ប៉េង​បោះ​គឺ​ល្អ​សម្រាប់​ស្បែក ដោយសារតែ​វីតាមីន C និង Lycopene របស់​វា​។​

​    ​៥. ការ៉ុត ៖ មិន​ថា​អ្នក​ពិសា​វាទ​ទេ ឬ​ផឹកទឹក​របស់​វា​ទេ វីតាមីន C និង Beta Carotene ក្នុង​ការ៉ុត អាចជួយ​ស្បែក​របស់​អ្នក​ឱ្យមាន​សុខភាព​ល្អ​បាន​។​

​    ​៦. តែ​បៃតង ៖ ដោយសារតែ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​ក្នុង​តែ​បៃតង វា​ជួយ​ការពារ​ស្បែក​ពី​ការ​ខូច និង​ការពារ​អ្នក​ពី​ពន្លឺព្រះអាទិត្យ​។ វា​ក៏មាន​សមត្ថភាព​បំបាត់​ស្នាម​ជាំ ជួយ​ឱ្យ​ស្បែក​ភ្លឺ​ផងដែរ​។​

​    ​៧. សណ្ដែកសៀង ឬ​ផលិតផល​សណ្ដែកសៀង ៖ តៅហ៊ូ ទឹក​សណ្ដែកសៀង និង​ទឹក​សណ្ដែកសៀង​កំប៉ុង​អាចជួយ​ឱ្យ​ស្បែក​ល្អឥតខ្ចោះ​ដោយសារតែ​វីតាមីន C ស័ង្កសី និង​ប្រូតេអ៊ីន​របស់​វា​។​

​    ​៨. ត្រី ៖ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ មាន​ក្នុង​ត្រី​ដូចជា ធូ​ណា សា​ដី​ន ។​ល​។ ល្អ​សម្រាប់​ស្បែក​។ វា​មាន​ប្រូតេអ៊ីន​សំខាន់​ក្នុងការ​ជួសជុល​ជាលិកា និង​ស្ដារ​ជាលិកា​ឡើងវិញ​។​

​    ​៩. ផ្កា​ខាត់ណា ៖ វីតាមីន C និង E ក្នុង​ផ្កា​ខាត់ណា​ជួយ​ការពារ​កោសិកា​ពី​រ៉ាឌីកាល់​សេរី​ខូច ដែល​លួច​ការលូតលាស់​សម្រស់​របស់​អ្នក​។​

​    ​១០. បន្លែ​និង​ផ្លែឈើ​ដែល​សម្បូរ​ជាតិ​សរសៃ​ក៏​ល្អ​ក្នុងការ​ធ្វើឱ្យ​ស្បែក​ល្អ និង​សុខ​ភាពល្អ​ផងដែរ​៕

33
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...