សិស្ស​ពាល​ ​៧ ​នាក់​យក​ដាវ​កាប់​សិស្ស​ ២ ​នាក់​របួស​ក្នុង​វិទ្យាល័យ​ត្រពាំង​ត្នោត​

    កណ្តាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​ឃាត់​សិស្សសាលា​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​៧​នាក់​​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា យក​ដាវ​ដេញ​កាប់​ជន​គ្រោះ​ក្នុង​សាលា​កាលពី​ថ្ងៃទី​១៦ ​ធ្នូ​ ២០១៦ នៅវេលា​ម៉ោង​១០​ និង​៥០​នាទី ចំណុច​ក្នុង​វិទ្យាល័យ​ត្រពាំង​ត្នោត​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​០២​នាក់​គឺ​១-​ឈ្មោះ​ ខាន់ ឌី​ណា​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ សិស្ស​ថ្នាក់​ទី​១២.​គ នៅ​ភូមិ​បេង ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​របួស​ក្បាល​ដេរ​១២​ថ្នេរ​ និង​២-​ឈ្មោះ ​លី ហុក​សេង ​ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ សិស្ស​ថ្នាក់​ទី​១២.​គ រស់នៅ​ភូមិ​វែង ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល​របួស​ក្បាល​ដេរ​០២​ថ្នេរ​។​

    ចំណែក​ជនល្មើស​០៧​នាក់​១-​ឈ្មោះ កុង សម្បត្តិ ហៅ ប៊ិ​ប ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ សិស្ស​នៅ​ភូមិ​កាន់​ទ្រង់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​), ២-​ឈ្មោះ ភឿន សុ​គន់ ហៅ តុល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ សិស្ស នៅ​ភូមិ​កោះរ​ងាង សង្កាត់ ព​ន្សាំ​ង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី ភ្នំពេញ (​គេចខ្លួន​), ៣-​ឈ្មោះ ចាន់​ឌី ភេទ​ប្រុស អាយុ​ប្រហែល​២២​ឆ្នាំ មុខរបរ នៅផ្ទះ នៅ​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ  ភ្នំពេញ​ (​គេចខ្លួន​), ៤-​ឈ្មោះ ចិន្តា ចាន់ថន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ សិស្ស​ថ្នាក់​ទី​១១B ​សាលា​វិទ្យាល័យ​បឹង​ប្រិ​យ​នៅ​ភូមិ​ក្នំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជ​ធានីភ្នំពេញ ​(​គេចខ្លួន​), ៥-​ឈ្មោះ រើ​ន សំ​រិទ្ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ សិស្ស​ថ្នាក់​ទី​១១B​សាលា​បឹង​ប្រិ​យ នៅ​ភូមិ​ក្នំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​គេចខ្លួន​) និង​បក្ខពួក​០២​នាក់​មិន​ស្គាល់ឈ្មោះ មិន​ស្គា​ស់​ទីលំនៅ ​(​មិនមែន​សិស្ស​) មធ្យោបាយ​ធ្វើ​សកម្មភាព​ម៉ូតូ​០៤​គ្រឿង។ ​ដកហូត​ម៉ូតូ​០១ ​គ្រឿង​ម៉ា​កនិច​ពណ៌​លឿង​ពាក់​ស្លាកលេខ ភ្នំពេញ 1CO-7156 និង​មួក​ការពារ​សុវត្ថិភាព​០១​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​ប្រហែល​៩​ព្រឹក​ជនល្មើស​ និង​បក្ខពួក​បាន​ជិះ​ម៉ូតូ​០២​គ្រឿង មក​ឈប់​នៅមុខ​ក្លោងទ្វារ​សាលា​វិទ្យាល័យ​ត្រពាំង​ត្នោត ហើយ​ចុះ​ដើរ​កាន់​ដាវ​ចូល​ទៅរក​ជនរងគ្រោះ កំពុង​លេង​បាល់បោះ​ក្នុង​បរិវេណ​សាលា។​

    ពេលនោះ​ជនរងគ្រោះ ដោយមាន​គ្នាច្រើន បាន​រត់​យក​ដុំថ្ម​ និង​ដំបង​ដេញ​ក្រុម​ជន​​ល្មើស រត់​ចេញទៅ​ក្រៅរបង​សាលា ហើយ​បាន​ឡើង​ជិះ​ម៉ូតូ​ចេញទៅ​បាត់​។ បន្ទាប់មក​ជនរងគ្រោះ​បាន​ទៅ​រាយការណ៍​ជូន​លោកនាយក​សាលា​។ ជនរងគ្រោះ​បាន​ចូលរៀន​ក្នុង​ថ្នាក់​វិញ​រហូតដល់​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​ជនល្មើស​ និង​បក្ខពួក​បាន​ចូល​ទៅដល់​ក្នុង​បរិវេណ​សាលា​ហើយ​មាន​កាន់​ដាវ​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ នៅក្នុង​ថ្នាក់រៀន​បណ្តាលឱ្យ​ត្រូវរបួស​ក្បាល ហើយក៏​មានការ​ផ្អើលឆោឡោ ដល់​លោកនាយក​សាលា​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​តែ​ក្រុម​ជនល្មើស បាន​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​។​

    លុះដល់​ថ្ងៃទី​១៧ ​ធ្នូ​ ២០១៦​ វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​កម្លាំង​ជំនាញ​ស្រុក ប៉ុស្តិ៍ និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​ព​ន្សាំ​ង​ប​ខណ្ឌ​ព្រែក​ព្នៅ ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ និង​កំពុង​បន្ត​ស្រាវជ្រាវ តាមរក​មុខសញ្ញា ដែល​នៅ​សេសសល់ បន្ត​ចាត់ការ​តាម​នីតិវិធី៕


 

Unnamed %283%29 adverise with khmeread
Loading ad ...