វេ​ប​សាយ Insider ណែនាំ​កន្លែង​ទាំង ១០ សម្រាប់​ដើរទេស​ចរណ៍ ក្នុងនោះ​ក៏មាន​តំបន់​ទាក់ទាញ​មួយ​នៅ​កម្ពុជា​ដែរ​!

    ​ឆ្នាំ ២០១៦ ជិត​ឈាន​ទីបញ្ចប់ ហើយ​យើង​ក៏ត្រូវ​សម្លឹងមើល​ទៅក្នុង​ពេលវេលា​ថ្មី ក្នុង​ឆ្នាំ ២០១៧ ដែរ​។​

​    ​មិន​ថា​អ្នក​ពិចារណា​ខ្លួនឯង​ជា​ភ្ញៀវទេសចរ អ្នកធ្វើដំណើរ ឬក៏​អ្នក​ដើរលេង​ចុង​សប្តាហ៍​ទេ រឿង​មួយ​ដែលជា​គោលដៅ​របស់​អ្នក​ដើរលេង​គ្រប់​រូបនោះ​គឺ ធ្វើដំណើរ​ដើម្បី​ឃើញ និង​ទទួលបាន​បទពិសោធន៍​ថ្មីៗ​។​

​    ​ដូចនេះ​ខាងក្រោម​នេះ​គឺជា​បញ្ជី​រៀបរៀង​ដោយ​វេ​ប​សាយ Insider សម្រាប់​ការធ្វើដំណើរ​នៅក្នុង​ឆ្នាំ ២០១៧ ខាងមុខ​៖

​    ​១. តំបន់ Patagonia ប្រទេស​ឈី​លី​
​    ​Patagonia មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ចំពោះ​ធម្មជាតិ​ដែល​យើង​មិនអាច​នឹកស្មាន​ដល់​ក្នុងនោះ​មាន​ចាប់ពី​ផ្ទាំង​ទឹកកក​ព្រិល​រហូតដល់​តេ​ទឹក​ពុះ និង​តំបន់​ព្រៃ​ក្រាស់​ព្រមទាំង​ទីតាំង​វាល​រហោស្ថាន​។ ក្នុង​ឆ្នាំ ២០១៦ នេះ​ប្រទេស​ឈឺ​លី​បាន​បើក​តំបន់​ព្រៃ​ថ្មី​គឺ​ឧទ្យាន Parque Patagonia ដែល​លោកអ្នក​គួរ​ទស្សនា​មុន​ភ្ញៀវ​ទស​ចរ​ដទៃ​។​

​    ​២. ទីក្រុង​កំពង់ផែ St. Petersburg ប្រទេស​រុស្ស៊ី​
​    ​ទីក្រុង St. Petersburg ត្រូវបាន​បោះឆ្នោត​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​ក្នុង​ទ្វីបអឺរ៉ុប​ដោយ​វេ​ប​សាយ World Travel Awards ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​។ អគារ​ក្បាច់បុរាណ​ធំៗ និង​វិហារ​ជាច្រើន ជាមួយ​ប្រវត្តិសាស្ត្រ​ដ៏​ច្រើន​របស់​ទីក្រុង​នេះ បានធ្វើឱ្យ St. Petersburg ក្លាយជា​ទិសដៅ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកធ្វើដំណើរ​។​

​    ​៣. ប្រទេស​នេ​ប៉ាល់​
​    ​រញ្ជួយ​ដី កូដកម្ម​តវ៉ា​បញ្ចុះ​ថ្លៃ​ប្រេង ក៏ដូចជា​ក្តីបារម្ភ​ពី​សុវត្ថិភាព និង​ចំនួន​មនុស្ស​ច្រើន​ហួស​នៅ​ភ្នំ​ហេមពាន្ត ឬ អេ​វើ​រ៉េ​ស បានធ្វើឱ្យ​នេ​ប៉ាល់​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ទៅវិញ​។ ទោះយ៉ាងណា ប្រទេស​នេះ​កំពុង​ងើបឡើង​វិញ ហើយ​ភ្នំ​ដ៏​អស្ចារ្យ​របស់​ពួកគេ និង​ប្រជាជន​រួសរាយ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នកធ្វើដំណើរ​ផ្សងព្រេង​។ រាល់​ការចំណាយ​របស់​អ្នក​នៅក្នុង​តំបន់​នឹងដាក់​ចូលក្នុង​គម្រោង​ក​សាង​ហេដ្ឋារចនាសម្ព័ន្ធ និង​សហគមន៍​ឡើង​រយៈពេល​យូរ​។​

​    ​៤. ប្រទេស​ម៉ា​ល់តា​
​    ​ភ្ញៀវទេសចរ​អាច​ដឹង​ពី​ប្រវត្តិសាស្ត្រ​ដ៏​ច្រើន​មហាសាល និង​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​ចំនួន​បី​ដោយ​រួមបញ្ចូល​ទាំង​រដ្ឋធានី Valletta ព្រមទាំង​ប្រាសាទបុរាណ​ចំនួន ៧ ដែល​ត្រូវបាន​ជឿថា ជា​សំណង់​ដ៏​ចំណាស់​បំផុត​នៅលើ​ពិភពលោក​។ ប្រទេស​ម៉ា​ល់តា​ក៏មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ចំពោះ​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​របស់ខ្លួន និង កំពង់ផែ​ពោរពេញ​ដោយ​ទូក​និង​អូប័រ ព្រមទាំង​ពិធីជប់លៀង​លើ​កាណូត​។​

​    ​៥. កោះ Palawan ប្រទេស​ហ្វីលីពីន​
​    ​គ្មាន​អ្វីដែល​ត្រូវ​ឆ្ងល់​ឡើយ​ចំពោះ​ភ្ញៀវទេសចរ​ដែល​តែង​បង្ហោះ​ទីតាំង​នេះ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន ព្រោះ​កោះ Palawan មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​និង​ស​ដាច់​គេ​លើ​ពិភពលោក​។​

​    ​៦. ប្រទេស​ហ្វាំ​ង​ឡង់​
​    ​ទីតាំង​ដ៏​ល្បីល្បាញ​របស់​ហ្វាំ​ង​ឡង់​ដោយមាន​ឧទ្យាន​ជាតិ​ចំនួន ៤០ តំបន់​វាល​រហោស្ថាន​ធម្មជាតិ​ចំនួន ១២ និង​កន្លែង​ជិះ​ស្គី​ទឹកកក​ចំនួន ៦ ជាទី​តាំង​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​ផ្សងព្រេង ហើយ​ទីតាំង​ដែល​ត្រូវតែ​មើល​ដាច់ខាត​នោះ​គឺ​ពន្លឺ Northern Lights នៅក្បែរ​តំបន់​អាក់​ទិ​ក ដែល​យើង​អាច​មើលឃើញ​ជាង ២០០ ថ្ងៃ​ក្នុង​មួយឆ្នាំ​។ អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ នៅ​ឆ្នាំ ២០១៧ ខាងមុខ​ប្រទេស​នេះ​នឹង​ប្រារព្ធ​ខួប ១០០ ឆ្នាំ​នៃ​ឯករាជ្យភាព​។​

​    ​៧. ទីក្រុង Havana ប្រទេស​គុយបា​
​    ​បន្ទាប់ពី​ទំនាក់ទំនង​វាង​ប្រទេស​គុយបា​និង​សហរដ្ឋអាមេរិក​ត្រូវបាន​ផ្សះផ្សា ប្រជាជន​អាមេរិក​បាននាំគ្នា​សម្រុក​ទៅ​ទីក្រុង Havana​។ រថយន្ត​និង​ស្ថាបត្យកម្ម​បុរាណ ធ្វើឱ្យ​ទីក្រុង​នេះ​ក្លាយជា​ទិសដៅ​ដ៏​ល្អ​បំផុត​សម្រាប់​ទេសចរ​។​

​    ​៨. ទីក្រុង Chengdu ប្រទេស​ចិន​
​    ​បន្ទាប់ពី​ទីក្រុង Osaka ទីក្រុង Chengdu បាន​ក្លាយជា​ទីក្រុង​រីកចម្រើន​លឿន​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ប្រធានបទ​នៃ​ភ្ញៀវទេសចរ​មក​ទស្សនាកា​លពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម 2016 MasterCard Global Destinations Cities Index​។ មាន​ប្រវត្តិសាស្ត្រ វប្បធម៌​ជាច្រើន និង​អាហារ​ឆ្ងាញ់ៗ​ដែល​អាច​រកបាន​នៅតាម​ដងផ្លូវ​បុរាណ​ដូចជា Kuan, Zhai, និង Jing Xiangzi ជាដើម​។​

​    ​៩. ទីក្រុង Medellín ប្រទេស​កូ​ឡុំ​ប៊ី​
​    ​ទីក្រុង Medellín ត្រូវបាន​ប្រសិទ្ធ​នាម​ជាទី​តាំង​ល្អ​ដាច់​គេ​នៅ​ទ្វីបអាមេរិក​ខាងត្បូង​ដោយ​វេ​ប​សាយ World Travel Awards ក្នុងឆ្នាំនេះ​។ ខណៈ​ទីក្រុង​នេះ​ធ្លាប់​ត្រូវបាន​ចាត់ទុកជា​ទីតាំង​គ្រោះថ្នាក់​ដោយសារ​ក្រុម​គ្រឿងញៀន ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ សំណង់​ស្ថាបត្យកម្ម​ដ៏​ស្រស់ស្អាត និង​ភាពសម្បូរ​ទៅដោយ​វប្បធម៌​និង​ប្រវត្តិសាស្ត្រ បានប្រែក្លាយ​ទីក្រុង​នេះ​ទៅជា​ទិសដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកដើរ​កម្សាន្ត​។ ក្រៅពីនេះ​ទីក្រុង​នេះ​ក៏​នឹង​ប្រារព្វ​ខួប​ទី ៥០ នៃ​ពិធីបុណ្យ Flower Festival ដែល​រំលេច​ទៅដោយ​ពណ៌​ចម្រុះ​ជាច្រើន​។​

​    ​១០. ប្រទេស​កម្ពុជា​
​    ​អង្គរវត្ត ដែលជា​ប្រាសាទ​ចំណាស់​ជាង ៧០០ ឆ្នាំ​និង​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៥៤០ អារ​នៅក្នុង​ព្រៃ​ដ៏​ក្រាស់​នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ត្រូវបាន​ប្រសិទ្ធ​នាម​ជាទី​តាំង​ដ៏​ទាក់ទាញ​បំផុត​ដោយ​វេ​ប​សាយ Lonely Planet កាលពី​ឆ្នាំមុន​៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់