adverise with khmeread Next amd gpu architecture is called polaris

AMD គ្រោង​ប្រកួតប្រជែង​ជាមួយនឹង NVIDIA នៅ​ឆ្នាំ​២០១៦​នេះ​ជាមួយនឹង​ក្រាហ្វិក​កាត​ផូ​ឡា​រី​ស​ថ្មី (Palaris Graphics Card)

​    ​បើទោះជា AMD មានការ​កែលម្អ​ច្រើន​លើ​ផលិតផល​របស់ខ្លួន ប៉ុន្ដែ NVIDIA នៅតែ​បន្ត​លក់​ក្រាហ្វិក​កាត​ដាច់​ជាងគេ​នៅលើ​ទីផ្សារ​។ ដើម្បី​ផ្លាស់ប្ដូរ​ស្ថានភាព​សព្វថ្ងៃ ក្រុមហ៊ុន AMD នឹង​បង្ហាញ​នូវ​ក្រាហ្វិក​ថ្មី​របស់ខ្លួន​ដែលមាន GPU ជា Polaris ក្នុងពេល​ខាងមុខ​។ ក្នុងការ​ផ្លាស់ប្ដូរ​ទី​ពីរ​នេះ ក្រុមហ៊ុន AMD នឹង​សំដៅ​ទៅលើ កុំព្យូទ័រ​លេង​ហ្គេម​យួរដៃ​ដែល​ស្ដើង​និង​ស្រាល​ដើម្បី​ធ្វើការ​ប្រជែង​ជាមួយ NVidia​។​

​    ​ក្នុង​ឆ្នាំ ២០១៦ AMD កំពុងតែ​សម្លឹងមើល​ការចាប់យក​ទីផ្សារ​ក្រាហ្វិក​កាត​ដ៏​ធំ​មួយ ដែល​បច្ចុប្បន្ន​មានការ​ប្រកួតប្រជែង​ពី​សំណាក់​ក្រុមហ៊ុន NVidia​។ AMD កំពុងតែធ្វើការ​បង្កើត​នូវ​ក្រាហ្វិក​កាត​ចំនួន​២​ថ្មី Polaris GPU Architecture របស់ខ្លួន​ក្នុងការ​ទាយ​យក​ទីផ្សារ​មកវិញ​។ ក្រាហ្វិក​ថ្មី​នោះ​ត្រូវបាន​ហៅ​ឈ្មោះថា Polaris 10 និង​មួយទៀត Polaris 11 ដែល​ក្រុមហ៊ុន​មួយ​នេះ​នឹង​បង្កើត​នូវ​ក្រាហ្វិក​កាត​ទាំងពីរ​នេះ ភ្ជាប់​ជាមួយ​កុំព្យូទ័រ​យួរដៃ​ស៊េរី​ក្រោយ​ដែលមាន​ទម្ងន់​ស្រាល​នឹង​គុណភាព​មិនគួរ​ឲ្យ​ជឿ​៕

 

adverise with khmeread
ប្រភព៖ ​ហ្វោះ​ប៊ៃ​

មតិយោបល់