ប៉ូលិស​ស្រុក​ដងទង់​វ៉ៃខ្នោះ​យុវជន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពត ៖ ប៉ូលិស​ស្រុក​ដងទង់​នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង១២ ​និង​៣០​នាទី ចុះបង្ក្រាប​បាន​ករណី​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ថ្នល់​បត់ ឋិត​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២ ​នាក់។​

    ប៉ូ​លិ​សនិ​យាយ​ថា ជនសង្ស័យ​២​នាក់​គឺ ១.​ឈ្មោះ ហា​ញ់ សុភ័​ក្ត្រ ភេទ​ប្រុស អាយុ២១​ឆ្នាំ ​នៅ​ភូមិ​ព្រិច ឃុំ​បឹង​និមល ស្រុក​ឈូក និង​២.​ឈ្មោះ ស៊ឹ​ម ម៉េង​ហួរ ភេទ​ប្រុស អាយុ១៧​ឆ្នាំ នៅ​ភូមិ​ឈើទាល ឃុំ​ឈូក ស្រុក​ឈូក និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​១​កញ្ចប់​តូច។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​៕

Untitled 1 adverise with khmeread

មតិយោបល់