ប៉ូលិស​ស្រុក​បន្ទាយមាស​ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពត ៖ ប៉ូលិស​ស្រុក​បន្ទាយមាស​នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ និង​៦​នាទី​យប់​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ណុប សុភាព ភេទ​ប្រុស អាយុ២៩​ឆ្នាំ នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០១​ កញ្ចប់​តូច ទូរស័ព្ទដៃ​ចំនួន ០១​ គ្រឿង ព្រមទាំង​ប្រាក់​ចំនួន ៤៥.០០០​ រៀល។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread