ឃាត់​ស្ត្រី​ម្នាក់​ និង​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន ​២៩ ​កញ្ចប់​

    កំពង់ចាម ៖ ជនសង្ស័យ​២​នាក់ ​(​ស្រី​ម្នាក់​) ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នា​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៦​ និង​៣០​នាទី​យប់​នៅ​ចំណុច​មុខរោងចក្រ​កាត់ដេរ​ស្ថិតក្នុង​ភូមិ​អំពិល ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ពាក់ព័ន្ធ​គ្រឿងញៀន។​

    ប៉ូល​ស​និយាយថា កម្លាំង​ប៉ូលិស​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុង​កំពង់ចាម​ និង​កម្លាំងប៉ូលិស​ស្រុក​កំពង់សៀម ​បាន​ចុះ​​បង្ក្រាប​ករណី​ជួញដូរ​ និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណីហើ​យ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០២​នាក់ (ស្រី​ម្នាក់​)។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​១.​ឈ្មោះ សុខ វ៉ាន់​សី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជាតិខ្មែរ មុខរបរ​ព្រូឡាន នៅ​ភូមិ​អំពិលលើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ និង​២.​ឈ្មោះ អ៊ុន មាន ​(​ហៅ​ភាព​)​ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជាតិខ្មែរ មុខរបរ​ស្ត្រី​បំរើខារ៉ាអូខេ នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម​។​

    ប្រតិបត្តិការ​នេះ សមត្ថកិច្ច​រឹបអូស​វ​ត្ថុ​តាង​រួមមាន ​ថ្មាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ​២៩​ កញ្ចប់​តូច ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ខៀវពាក់​ស្លាក​លេខ​ព្រៃវែង ​1B-4013 ទូរស័ព្ទ​ចុច​ពិល​០២​គ្រឿង និង​សំបក​ទូរស័ព្ទ​ខូច​១០​ និង​ប្រាក់​១៨ម៉ឺ​ន​រៀល​។​

    ករណីនេះ​កម្លាំង​ជំនាញ​កំពុង​ធ្វើការស្រាវជ្រាវ​ និង​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread