ទឹកជ្រលក់​ហឹរ​ឆ្ងាញ់​លេខ ១ របស់​ថៃ​សម្រាប់​ទទួលទាន​ជាមួយ​ប្រហិត​អាំង តាមពិត​វិធី​ផ្សំ​ងាយស្រួល​យ៉ាងនេះ​សោះ​!

    ​គ្រឿងផ្សំ​៖
​    ​- ទឹក​ខ្ទឹម​ជ្រក់​
​    ​- ជីរ​ណា​, ល្ង​, ជីរវ៉ាន់ស៊ុយ​
​    ​- ខ្ទឹមស​
​    ​- ប្រេងខ្យង​, ទឹកម្ទេស​ដប​, ទឹកស៊ីអ៊ីវ​
​    ​- ប្រេងល្ង​, ទឹកខ្មេះ​, តៅហ៊ូ​ក្រហម (​តៅហ៊ូ​ធម្មតា​ក៏បាន​)
​    ​- ទឹក​ប៉េងប៉ោះ​, ស្ករ​, ម្ទេស​

​    ​វិធី​ធ្វើ​៖ 
​    ​១. ចាក់ទឹក​ម្ទេស​មួយ​ដប​ចូលក្នុង​ខ្ទះ (​ដាក់​ទឹកម្ទេស​តាម​ចំនូលចិត្ត​) 
​    ​២. ដាក់​ទឹកខ្មេះ ៣ ស្លាបព្រា​
​    ​៣. ដាក់​ទឹក​ប៉េងប៉ោះ ១ ស្លាបព្រា​
​    ​៤. ដាក់​ទឹកស៊ីអ៊ីវ ៣ ស្លាបព្រា​
​    ​៥. ដាក់​ប្រេងខ្យង ១ ស្លាបព្រា​
​    ​៦. ដាក់​ទឹក​ខ្ទឹម​ជ្រក់ ២ ស្លាបព្រា​
​    ​៧. ដាក់​ស្ករ ៣ ស្លាបព្រា​
​    ​៨. បុក​ម្ទេស ៩ ផ្លែ និង​ខ្លឹម ៦ កំពឹស​ឱ្យបាន​ម៉ដ្ត​ល្អ​
​    ​៩. បុក តៅហ៊ូ​ក្រហម ៤ ជាមួយ​ម្ទេស​និង​ខ្លឹម​ឱ្យ​ម៉ដ្ត​
​    ​១០. បន្ទាប់មក​ដួស​ដាក់ចូល​ខ្ទះ (​ដូច​ក្នុង​រូប​)
​    ​១១. លីង​ល្ង 
​    ​១២. ហាន់​ជីរ​វា់ន់​ស៊ុយ និង​ជីរ​ណា ឱ្យ​ល្អិតៗ​
​    ​១៣. ដាក់​ខ្ទះ​ដែល​បាន​លាយ​គ្រឿងផ្សំ​ខាងលើ​មក​ចម្អិន​
​    ​១៤. ដាំ​ឱ្យ​ពុះ ឆ្អិន​ល្អ​
​    ​១៥. រួច​ដាក់​ល្ង​លីង​រួច​ចូល​
​    ​១៦. ដាក់​ប្រេងល្ង​ចូល​បន្តិច​
​    ​១៧. ចុងក្រោយ​ដាក់​ជីរ​វា់ន់​ស៊ុយ និង​ជីរ​ណា ដែល​ហាន់​រួច ដាក់ចូល​កូរ​ឱ្យ​សព្វ​ជាការ​ស្រេច​៕

1 %281%29
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...