samsung-banner
adverise with khmeread

ចិន​ប្រាប់​អាមេរិក​ឱ្យធ្វើ​ចិត្ត​ត្រជាក់ៗ គង់តែ​ឱ្យ​វិញ​ទេ កូន​នាវា​ស្រាវជ្រាវ​បាតសមុទ្រ​

Untitled 1

    ​ក្រសួងការពារជាតិ​ចិន​បានប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ខ្លួន​មាន​គម្រោង​ប្រគល់​កូន​នាវា​ស្រាវជ្រាវ​ក្រោម​សមុទ្រ​ឥត​មនុស្ស​បើក ដែល​រឹបអូស​យក នៅក្បែរ​ឆកសមុទ្រ​ស៊ូ​បិ​ក​របស់​ហ្វីលីពីន​។ 

​    ​យោងតាម​ប្រភព​ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ប្រទេស​ចិន​ក៏បាន​គូស​បញ្ជាក់ដែរថា អាមេរិក​បញ្ចេញ​ប្រតិកម្ម​ហួសហេតុ​ពេក​ហើយ បន្ទាប់ពី​ប្រទេស​នេះ​ដាក់ពាក្យ​តវ៉ា​ខាង​ការទូត​ជា​ផ្លូវការ​ភ្លាមៗ និង​ទាមទារ​ឱ្យ​ប្រគល់​កូន​នាវា​ស្រាវជ្រាវ​នោះមក​វិញ​។

​     ក្រៅពី​ការតវ៉ា​ខាង​ការទូត ការ​រឹបអូស​យក​សម្ភារៈ​អាមេរិក ដែល​ទើប​កើតឡើង​លើកដំបូង​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​មកនេះ​ក៏​ធ្វើឱ្យ​ប្រធានាធិបតី​ជាប់ឆ្នោត​ដូ​ណា​ល់ ត្រាំ ព្រលះ​ចិន​ផងដែរ តាមរយៈ Twitter សរសេរ​ខុស​ព្រោងព្រាត​មួយ ដោយ​ចោទ​ចិន​ថា​បាន​លួច​កូន​នាវា​ឥត​មនុស្ស​បើក​ក្នុង​ដែនទឹក​អន្តរជាតិ និង​ថា​វា​ជា​ទង្វើ "​គ្មាន​ប្រធានាធិបតី​"​។ ហើយ​ក្រោយមក​គាត់​ក៏​កែ​វិញ​ថា ទង្វើ "​មិន​ធ្លាប់មាន​ពីមុនមក​"​។ 

​    ​ចិន​បាន​រក្សា​ជំហរ​ដោយ​អះអាងថា ខ្លួន​មាន "​វិជ្ជាជីវៈ​និង​ការទទួលខុសត្រូវ​" ក្នុងការ​រឹបអូស​កូន​នាវា​នោះ​។ 

​    ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Yang Yujun និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ "​យើង​ត្រូវតែ​ពិនិត្យ​និង​បញ្ជាក់​ឧបករណ៍​នេះ​ក្នុង​បំណង​បញ្ចៀស​រាល់​ការបង្ក​ផលប៉ះពាល់​ណាមួយ ដែល​អាច​ជះ​មកលើ​សុវត្ថិភាព​ការធ្វើ​នាវាចរណ៍ និង មនុស្ស​"​។ 

​    ​លោក​បានលើកឡើង​ម្តងទៀត​ពី​គោលជំហរ​ចិន​ក្នុង​ការជំទាស់​ទៅនឹង​សកម្មភាព​ស៊ើបការណ៍​សម្ងាត់​ក្នុង​តំបន់ ដោយ​កត់សម្គាល់ថា ការដែល​អាមេរិក​ធ្វើឱ្យ​បញ្ហា​នេះ​ក្លាយជា​ជម្លោះ​នោះ​គឺជា​រឿង​មិន​សមរម្យ​ឡើយ​៕  

ប្រភព៖បរទេស

adverise with khmeread

មតិយោបល់