ក្មេងប្រុស​រៀន​ក្រោម​ពន្លឺភ្លើង​ហាង McDonald ទីបំផុត​បាន​ជួបជុំ​ជាមួយ​និស្សិត​ស្រី ដែល​ផ្លាស់​ប្តូរជីវិត​របស់គាត់​ដោយសារ​រូបថត​មួយ​សន្លឹក​

    ​រឿង​ខ្លី​ថ្មី​មួយ​ថត​ដោយ​ភ្ញាក់​ងារ​ពាណិជ្ជកម្ម Leo Burnett Manilla រៀបរាប់​ពី​ដំណើររឿង​ក្មេងប្រុស​គ្មាន​ផ្ទះសម្បែង​វ័យ ៩ ឆ្នាំ Daniel Cabrera ដែល​បាន​ល្បី បន្ទាប់ពី​រូប​មួយ​សន្លឹក​របស់គាត់​ប្រើ​ភ្លើង​អំពូល​ហាង McDonald រៀនសូត្រ ត្រូវបាន​ផុស​នៅលើ​អន​ឡាញ​។​

​    ​ក្នុង​ឆ្នាំ ២០១៥ នោះ និស្សិត​ផ្នែក​បច្ចេកវិជ្ជា​វេជ្ជសាស្ត្រ​នាង Joyce Torrefranca បាន​ថតរូប​ភាព​ក្មេងប្រុស​នោះ នៅពេល​នាង​ចេញទៅ​ដើរ​លង​ជាមួយនឹង​មិត្តភក្តិ​របស់​នាង​ពេល​រាត្រី​។​

​    ​នាង Torrefranca បាន​រំលឹក​ឡើងវិញ​ក្នុង​វីដេអូ​នោះ​ថា "​យើង​បាន​សម្រេចចិត្ត​ចេញពី​ហាង McDonald ហើយ​ខ្ញុំ​បានឃើញ​ក្មេងប្រុស​ម្នាក់​កំពុង​អង្គុយ​។ គាត់​កំពុង​រៀន​នៅតាម​ដងផ្លូវ​ក្រោម​ពន្លឺ​ភ្លឺ​ដ៏​តូច​មួយ​"​។​

​    ​នាង​និយាយថា នាង​មានការ​អាណិតអាសូរ​ដ​ល់ Daniel និង​បាន​សម្រេចចិត្ត​ថតរូប​ភាព​មួយ​សន្លឹក​របស់គាត់​នៅក្រោម​ពន្លឺ​ភ្លើងពណ៌​មាស​។​

​    ​នាង​បកស្រាយ​ថា "​សម្រាប់​ខ្ញុំ ខ្ញុំ​គ្មានអ្វី​ត្រូវ​រៀន​ទេ​ដោយសារតែ​ខ្ញុំ​មាន​អ្វី​គ្រប់យ៉ាង​ហើយ​"​។​

​    ​ដោយសារតែ​ភាព​ឧស្សាហ៍​និង​ការ​ប្រឹង​ប្រែ​របស់​ក្មេងប្រុស​នេះ នាង Torrefranca បាន​បង្ហោះ​រូបភាព​នេះ​នៅលើ​ហ្វេ​ស​ប៊ុ​ក ហើយ​រូបភាព​នេះ​ក៏​ចាប់ផ្ដើម​ល្បី​។​

​    ​មាន​មនុស្ស​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក​បាន​បរិច្ចាគ​ដល់ Daniel រួមទាំង​ហាង McDonald ផង​ក៏បាន​ជួយ​ផ្គត់ផ្គង់​ក្មេងប្រុស​នោះ​រៀន​រហូតដល់​ថ្នាក់​វិទ្យាល័យ​។​

​    ​វីដេអូ​ខាងក្រោម​នេះ​ថត​ដោយ Leo Burnett Manila និង​ផលិតកម្ម Filmex ដោយ​ប្រមូល​រឿងរ៉ាវ​គ្រួសារ​របស់ Daniel និង​ការប្រឹងប្រែង​របស់គាត់​ដើម្បី​រៀន​ឱ្យ​ចប់​ចុង​ចប់​ដើម​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត