samsung-banner
adverise with khmeread

Costa និង Kante នឹងខកខានជំនួបជាមួយ​ក្រុម Bournemouth នៅថ្ងៃបុណ្យ Boxing Day ដោយសារជាប់បម្រាម

Costa and kante

          កីឡាករ Diego Costa និង N`Golo Kante របស់ក្លឹប Chelsea នឹងខកខាន​ការ​ប្រកួតនៅ​ថ្ងៃសំរាកបុណ្យ Boxing Day ជាមួយ​ក្រុម Bournemouth ដោយ​សារការជាប់ពិន័យ។

          Costa ជា​កីឡាករដែល​ទាត់បញ្ចូល​ទី​បាន​ច្រើន​ជាងគេនៅ​ក្រប​ខណ្ឌ PL និង​ខ្សែបម្រើ Kante ទទួល​បាន​កាតលឿងទី​៥​នៅ​រដូវ​កាល​នេះ អំឡុងពេល​ប្រកួត​ជា​មួយ​ក្រុម​ Crystal Palace កាលពី​ថ្ងៃសៅរ៍។

          Costa បាន​យក​ជើង​ទាក់​ខ្សែបម្រើ Joe Ledley ពី​ក្រោយ​នៅ​នាទី​ទី​២២​ ហើយ​ត្រូវ​អាជ្ញា​កណ្តាល Jon Moss ពិន័យ។ កីឡាករ​រូបនេះ​បាន​ឈរច្រត់ចង្កេះ​ខណៈ​ពេល​តវ៉ានឹង​មន្ត្រីអាជ្ញាកណ្តាល ។

Kante ក៏ទទួលបាន​កាតលឿងលើក​ទី​៥​របស់ខ្លួនដែរ ដូច្នេះមាន​ន័យ​ថា ក្រុម​ Chelsea នឹងអវត្តមាន​កីឡាករ​សំខាន់​ទាំងពីរ​រូបនេះ​ ហើយពួកគេ​នឹង​អង្គុយ​មើល​នៅ​ពេល​ប្រកួត​ជាមួយក្រុម Bournemouth ។

          ខ្សែប្រយុទ្ធ Alexis Sanchez របស់​ Arsenal នឹង​មាន​ឱកាស​ស្វែង​រក​គ្រាប់ បាល់​ឲ្យ​បាន​ច្រើន​ជាង​ Costa នៅ​ថ្ងៃបុណ្យណូអែល​។ កីឡាករ​ទាំង​ពីរ​នឹង​អាច ចូល​លេងវិញ​នៅថ្ងៃបុណ្យណូអែល​នៅ​ពេល​ជួប​ប្រកួត​ជា​មួយ​ក្រុម​ Stoke ៕

adverise with khmeread

មតិយោបល់