លោក David Moyes: ខ្ញុំនឹងមិនទទួលយកការងារនៅ Sunderland ទេ ប្រសិនបើដឹងថា ថវិកាសម្រាប់ផ្ទេរកីឡាករមានកំណត់

          គ្រូបង្វឹក​ក្លឹប Sunderland លោក David Moyes សារភាពថា លោក​នឹង​បដិ​សេធ​តំណែង​គ្រូបង្វឹក​ប្រសិន​បើ​លោកដឹង​ថា ថវិកា​សម្រាប់​ផ្ទេរ​កីឡាករ​ត្រូវ​បាន​រឹតត្បិត។ លោក Moyes ត្រូវ​បាន​ប្រាប់ថា សម្រាប់ការ​ផ្ទេរ​កីឡាករនៅ​ខែមករា​ ថវិកា​មាន​កំណត់​។

          លោក Moyes បាន​ចូល​កាន់​ការងារ​កាល​ពីចុងខែកក្កដាបន្ទាប់ពី​លោក​ Sam Allardyce បានចាក​ចេញ​ទៅដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​ បន្ទាប់ពី​លោក​ទទួល​បាន​ការ​ធានា​ថា លោកនឹងទទួល​បាន​ថវិកាដើម្បី​កសាងក្រុម​នេះ​ឡើង​វិញ​។

          ប៉ុន្តែ​នៅ​ពេល​នេះគ្រូបង្វឹក​សញ្ជាតិ​ស្កុតឡែន​រូបនេះ​បាន​សារភាពថា “​ប្រ សិន​បើ​ខ្ញុំដឹង​អំពី​ស្ថានភាព​នេះ ខ្ញុំ​នឹង​ពិចារណា​តាម​របៀបផ្សេង”។

          លោក Moyes បាន​បន្តថា “​លោកខកចិត្ត​។ ខកចិត្ត​ដែល​ខ្ញុំ​មិនអាចធ្វើ​ការ​ងារ​ខ្លះនៅ​ខែមករា​នេះដើម្បីកសាងអ្វីដែល​យើង​បាន​ធ្វើ​មក​ហើយ។ ខ្ញុំ​មិន​ដឹងពី​ស្ថានភាព​នេះ​។ ខ្ញុំមិន​ដឹងថា ក្លឹបនេះអាចនឹងត្រូវ​គេ​លក់​បែបនេះទេ។ គ្មាន​នរណា​ប្រាប់​ខ្ញុំពីរឿងនេះទេ​”។

ក្រុម Sunderland ស្ថិតក្នុងតំបន់​កាត់ចេញ​ បន្ទាប់​លេងមិនបាន​ល្អហើយ​កីឡាករ​ជា​ច្រើន​មាន​បញ្ហា​របួស​៕

adverise with khmeread