អ្នកគ្រូ​អង់គ្លេស​ម្នាក់នេះ​ប្រឈម​ជាប់គុក បន្ទាប់ពី​សារភាពថា​ល្បួង​សិស្ស​ប្រុស​មិនទាន់​គ្រប់​អាយុ​រួមភេទ​រាល់ថ្ងៃ ៦ ខែ​ជាប់​!!!

    ​អ្នកគ្រូ​អាប់យស​ម្នាក់ ដែល​រួមភេទ​ជាមួយ​កូនសិស្ស​ខ្លួនឯង​រាប់រយ​ដង ឥឡូវនេះ​ប្រឈម​ជាប់គុក​ហើយ​។ នេះ​បើតាម​កាសែត The Sun របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​។​

​    ​អ្នកគ្រូ ឈ្មោះ Mary Beth Haglin បាន​សារភាពថា​បាន​ដេក​ជាមួយ​ក្មេងប្រុស​អាយុ ១៧ ឆ្នាំ​ម្នាក់​ស្ទើរតែ​រាល់ថ្ងៃ រយៈពេល ៦ ខែ​ជាប់ និង​បាន​ល្បួង​និង​ដុត​អារម្មណ៍​រោលរាល​ក្មេងប្រុស​នេះ​ជាមួយ​រូបថត Selfie សិច​ស៊ី​។​

​    ​រូបថត​មួយចំនួន​បានបង្ហាញ​អ្នកគ្រូ​អាយុ ២៤ ឆ្នាំ​រូបនេះ​ស្លៀកពាក់​តែ​ឈុត​ក្នុង​ដ៏​សិច​ស៊ី​ថត​ប៉ុណ្ណោះ​។ 

​    ​Mary Beth Haglin បាន​ប្រាប់​ពិធីករ​ទូរទស្សន៍ លោក Dr Phil ថា "​ខ្ញុំ​ជា​ជនរងគ្រោះ​ទេ​" បន្ទាប់ពី​សារភាពថា​បាន​រួមភេទ​ជាមួយ​សិស្ស​ប្រុស​នោះ​រាប់រយ​ដងនោះ​។ 

​    ​អ្នកគ្រូ​អាយុ ២៤ ឆ្នាំ ដែល​ឥឡូវ​ត្រូវបាន​ដកសិទ្ធិ​លែងឱ្យ​បង្ហាត់​សិស្ស អាច​ជាប់គុក ២ ឆ្នាំ ប្រសិនបើ​នាង​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​កេងប្រវ័ញ្ច​ក្មេងប្រុស​។​

​    ​ប៉ុន្តែ​ការសារភាព​របស់​នាង​លើ​កញ្ចក់​ទូរទស្សន៍​ឥឡូវនេះ​បាន​វិល​មក​លង​នាង​ជាថ្មី បន្ទាប់ពី​ពួក​រដ្ឋអាជ្ញា​ច្រានចោល​ការចោទប្រកាន់​ពីបទ​ល្មើស​មជ្ឈិម​ទៅ​បទល្មើស​ធ្ងន់ធ្ងរ​ជាង​នេះ​ទាក់ទិន​ការកេងប្រវ័ញ្ច​ផ្លូវភេទ បន្ទាប់ពី​បញ្ចេញ​វីដេអូ​សម្ភាសន៍​នេះ​។ 

​    ​ប៉ុន្តែ​អ្នកគ្រូ​ស្រី​នោះ​និយាយថា "​សិស្ស​នោះ​គឺជា​អ្នក​ល្បួង​នាង​ខ្ញុំ​ឱ្យ​រួមភេទ​។ គាត់​ធ្វើបែបនេះ​តាម​វិធី​ដ៏​ឆ្លាត​វៃ ដោយ​ប្រើ​ពាក្យសម្តី​ផ្អែម​រហូតដល់​ខ្ញុំ​ចាញ់បោក​ទាំងស្រុង​"​។ 

​    ​អ្នកគ្រូ ដែល​ប្តូរ​អាជីព​មកជា​អ្នករាំ​វិញ​រូបនេះ​និយាយថា "​គាត់​ចាប់បាន​ចំណុចខ្សោយ​របស់ខ្ញុំ ហើយ​ប្រើប្រាស់​វា​ដើម្បី​កេងចំណេញ​។ ដំបូង​ខ្ញុំ​ខំ​ធ្វើ​មិនដឹងមិនឮ​ច្រើនដង​ណាស់ ព្រោះ​ខ្ញុំ​ដឹងថា​វា​ខុសច្បាប់​"​។ 

​    ​នាង​បាន​ប្រាប់​ពិធីករ​ទូរទស្សន៍​ថា ក្រោយ​លង់សម្តី​ផ្អែម​របស់​សិស្ស​នោះ​ទាំងស្រុង​ហើយ​នោះ នាង​ក៏បាន​រួមរក្ស​ជាមួយ​សិស្ស​ស្ទើរ​រាល់ថ្ងៃ ក្នុង​រថយន្ត​របស់គាត់ ក្នុង​រថយន្ត​របស់​អ្នកគ្រូ ក្នុងផ្ទះ​ម្តាយ​គាត់ និង​ផ្ទះ​ឪពុក​គាត់​៕ 

ប្រភព៖បរទេស

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...