ញាក់សាច់​! កម្មវិធី​ទូរទស្សន៍​មួយ​របស់​រុស្ស៊ី​យក​រឿង The Hunger Game មកលេង​មែនទែន មាន​ទាំង​រំលោភ សម្លាប់ កាប់​ចាក់​តាមចិត្ត​

    ​ទូរទស្សន៍​រុស្ស៊ី​មួយ​បាន​បង្កើត​កម្មវិធី​កម្សាន្ត​មួយ​យក​លំនាំ​តាម​រឿង The Hunger Game​។​

​    ​បេក្ខជន​នឹង​តម្រូវឱ្យ​រស់​ដោយ​ខ្លួនឯង​រយៈពេល ៩ ខែ​ក្នុងប្រទេស​ស៊ី​បេ​រី​។ អ្នក​ផលិត​កម្មវិធី​និយាយថា អ្វីៗ​នឹង​កើតឡើង​រួមមាន​ការចាប់រំលោភ និង​ធ្វើឃាត ប៉ុន្តែ​ពួកគេ​ព្រមាន​ថា មនុស្ស​ដែល​ចូលរួម​ទាំងនោះ​ថា ពួកគេ​នៅតែ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ និង​អាច​ត្រូវ​ចាប់ខ្លួន​គ្រប់ពេល​។​ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៦។

​    ​អ្នក​ផលិត​កម្មវិធី​និយាយថា "​អ្នក​ត្រូវតែ​ដឹង ថា​ប៉ូលិស​នឹង​មក​ចាប់​អ្នក​យកទៅ​។ យើង​នៅលើ​ទឹកដី​រុស្ស៊ី ហើយ​ត្រូវគោរព​ច្បាប់​របស់​សហព័ន្ធរុស្ស៊ី​"​។​

​    ​មនុស្ស​ប្រុស​ស្រី ២០ អ្នកនឹង​មក​ប្រកួត​ក្នុង Game2: Winter អាច​កាន់​កាំបិត​បាន ប៉ុន្ដែ​មិន​អនុញ្ញាត​ឱ្យប្រើ​កាំភ្លើង​នោះទេ​។ បេក្ខជន​នឹងត្រូវ​ចាប់​ប្រកួត​ពីថ្ងៃ​ទី ១ ខែ​ខែកក្កដា ឆ្នាំ ២០១៧ រហូតដល់ ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៨ ក្នុង​សីតុណ្ហភាព​អាច​នឹង - ៤០ អង្សា​។​

​    ​អ្នកលេង​ល្បែង​នេះ​នឹង​ត្រូវបាន​បង្ហាត់​ពី​ការ​រួច​រស់​ជីវិត​ដោយ​ពួក​អតីត​ភ្នាក់ងារ​ស៊ើប​ការសម្ងាត់​របស់ GRU Spetsnaz ដែល​បានធ្វើការ​ក្រោម​សេវាកម្ម​ស៊ើបអង្កេត​ពិសេស​របស់​រុស្ស៊ី​។​

​    ​អ្នកលេង​ត្រូវមាន​អាយុ ១៨ ឆ្នាំ​ឡើងទៅ ហើយ​ត្រូវ​បង់ប្រាក់ ១០ លាន​រូប​ល (​ជាង ១៦ ម៉ឺន​ដុល្លារ​) ហើយ​ច្បាប់​ក្នុង​ល្បែង​នេះ​មានដូចជា វាយប្រហារ ផឹក​ជាតិ​ស្រវឹង ធ្វើឃាត ចាប់រំលោភ ជក់បារី និង​អ្វីៗ​ផ្សេងទៀត​ជាច្រើន ប៉ុន្ដែ​បេក្ខជន​ត្រូវគោរព​ច្បាប់​សហព័ន្ធរុស្ស៊ី​។​

​    ​កម្មវិធី​នេះ​នឹង​បង្កប់​កាមេរ៉ា ២ ពាន់​កាមេរ៉ា​ដាក់​ក្នុងព្រៃ Novosibirsk ដើម្បី​ថត​សកម្មភាព​បេក្ខជន​។ ហើយ​បេក្ខជន​បេ​ក្ខ​នារី​ទាំងអស់​អាច​រួមគ្នា​ជា​ក្រុម​បាន ឬក៏​ព្យាយាម​រស់រានមានជីវិត​ដោយ​ខ្លួនឯង ហើយ​ពួកគេ​អនុញ្ញាត​ឱ្យមាន​ឧបករណ៍ប្រើប្រាស់​សរុប​ទម្ងន់ ១០០ គីឡូក្រាម​។​

​    ​ហើយ​ដូច​ក្នុង​រឿង The Hunger Games អ៊ីចឹង អ្នកទស្សនា​នឹង​អាច​បរិច្ចាគ​កាដូ​ទៅដល់​បេក្ខជន​ដែល​ពួកគេ​ពេញចិត្ត​។​

​    ​ជ័យលាភី​ចុងក្រោយ​នឹង​ទទួលបាន​ប្រាក់ ១,៦ លាន​ដុល្លារ ហើយ​ប្រសិនបើ​ជ័យលាភី​មាន​លើសពី​ម្នាក់​នឹងត្រូវ​បែងចែក​ទឹកប្រាក់​ស្មើគ្នា​៕

ប្រភព៖BBC

 92997684 ap film
adverise with khmeread

អ្នកនឹងចូលចិត្ត