Lumia650 last lumia phones rumor

ចចាមអារ៉ាម​៖ Windows 10 នឹង​ដំណើរការ​លើ​ទូរស័ព្ទដៃ​ស៊េរី​ចុងក្រោយ​របស់ Lumia

​    ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ក្រុមហ៊ុន Microsoft នឹង​បង្ហាញ​នូវ​ទូរស័ព្ទដៃ Lumia 650 ដែលជា​ស្មា​ត​ហ្វូ​ន​ចុងក្រោយ​នៅ​ដើមខែ​កុម្ភៈ​ខាងមុខ​។ យោងទៅលើ​ប្រភព The source បាន​ឲ្យ​ដឹងថា វា​នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែល​រកប្រាក់​ចំណូល​ច្រើន​បំផុត ហើយ​វា​នឹង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយ Windows 10​។ ទោះយ៉ាងណា ក្រុមហ៊ុន Microsoft សង្ឃឹមថា​ពាក្យ​ចចាមអារ៉ាម​នឹង​បន្ត​យូរ​អ​ង្វែ​រត​ទៅទៀត​។​

​    ​ក្រុមហ៊ុន Microsoft បាន​សន្យារ​ទៅ​ក្រុមហ៊ុន Nokia ថា​នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ងើបឡើង​វិញ​។ ក្រុមហ៊ុន Nokia បាន​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ Android និង IOS បើទោះជា​ដូរ​យុទ្ធសាស្ត្រ​ទីផ្សារ​ច្រើនដង​រួចមកហើយ​នោះ​។​

​    ​ពាក្យ​ចចាមអារ៉ាម​មួយ​នេះ បាន​ឲ្យ​ដឹងថា​ទូរស័ព្ទ​ថ្មី​នោះ​មាន​លក្ខណៈសម្បត្តិ​ដូចជា អេក្រង់​មាន​ទំហំ ៥ អ៊ីង ជាមួយនឹង​អង្គ​ចងចាំ ៨ GB, RAM ១ GB, កាមេរ៉ា ៨ មេ​ហ្កា​ផិ​ច​ស៊ែ​ល និង​កាមេរ៉ា​ខាងមុខ ៥ មេ​ហ្កា​ផិ​ច​ស៊ែ​ល​៕

ប្រភព៖ ​ហ្វោ​ស​ប៊ៃ​

មតិយោបល់