ធ្លាក់​ទៀតហើយ​! យន្តហោះ​កងទ័ពអាកាស​ឥណ្ឌូនេស៊ី​ធ្លា​ក់នៅ​ខេត្ត​ប៉ា​ពួ​សម្លាប់​មនុស្ស ១៣ នាក់​

    ​មន្ត្រី​នៅ​ទីភ្នាក់ងារ​រុករក​និង​សង្គ្រោះបាន​និយាយ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា យន្តហោះ​ដឹកជញ្ជូន​របស់​កងទ័ព​ជើង​អាកាស​ឥណ្ឌូនេស៊ី​បាន​ធ្លាក់​ក្នុង​ភ្នំ​មួយ ដោយ​សម្លាប់​មនុស្ស​ទាំង ១៣ នាក់​ជិះ​លើ​នោះ អំឡុង​លំ​ហាត់​សម​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​ក្នុង​ខេត្ត​ប៉ា​ពួ​។ 

​    ​យន្តហោះ​ធុន Hercules C130 បានចេញ​ដំណើរ​ពី​ទីក្រុង Timika មុនពេល​ធ្លាក់​គោលដៅ​របស់ខ្លួន​នៅ​តំបន់ Wamena នៅ​ម៉ោង​ប្រហែល ៦.១៥ នាទី​ព្រឹក​មិញ​នេះ (​ម៉ោង ៧.១៥ នាទី​នៅ​កម្ពុជា​)​។ នេះ​បើតាម​សម្តី​របស់លោក Ivan Ahmad Riski Titus នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​រុករក​និង​សង្គ្រោះ​របស់​ឥណ្ឌូនេស៊ី​។ 

​     លោក​និយាយថា សាកសព​ត្រូវបាន​យក​ចេញពី​ទីតាំង​កើតហេតុ​ត្រឡប់មក​តំបន់ Wamena រួច​អស់ហើយ​៕

ប្រភព៖បរទេស

Untitled 1 adverise with khmeread

មតិយោបល់