samsung-banner
adverise with khmeread

​ប្រធានាធិបតី​ហ្ស៊ី​ម​បា​វេ​អាយុ ៩២ ឆ្នាំ​ប្រកាស​ឈរឈ្មោះ​បោះឆ្នោត​បន្តទៀត ក្នុង​ឆ្នាំ ២០១៨

1

​    ​ប្រធានាធិបតី​វ័យ ៩២ ឆ្នាំ​របស់​ប្រទេស​ហ្ស៊ី​ម​បា​វេ លោក Robert Mugabe ត្រូវបាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​ជា​បេក្ខជន​បក្ស​កាន់អំណាច​នៅក្នុង​ការបោះឆ្នោតជាតិ​ក្នុង​ឆ្នាំ ២០១៨ ខាងមុខ​។​

​    ​គណបក្សកាន់អំណាច Zanu-PF បានប្រកាស​ពី​ការគាំទ្រ​របស់ខ្លួន​នៅក្នុង​ទីក្រុង Masvingo កន្លែង​ដែល​ក្រុមយុវជន​គណបក្ស​បាន​ស្នើថា លោក Mugabe គួរតែ​ដឹកនាំ​ប្រទេស​មួយជីវិត​តែម្តង​ជាមួយ​អំណាច​ដ៏​ទូលំទូលាយ​។​

​    ​បើទោះជា​មានការ​សរសើ​រ​ក្តី ក៏ប៉ុន្តែ​លោក Mugabe បាន​ទទួលស្គាល់ថា មនុស្ស​មួយចំនួន​នៅក្នុង​គណបក្សកាន់អំណាច​ចង់ឱ្យ​គាត់​ចាកចេញ​។ គាត់​បាន​និយាយថា "​យើង​ឈប់​ឈ្លោះ​គ្នា​ទៀត​ទៅ​" គឺ​ចង់​សំដៅលើ​ជម្លោះ​អំពី​អ្នក​ស្នង​តំណែង ដែល​បាន​ញាំញី​គណបក្ស​របស់គាត់​។​

​    ​លោក Mugabe បាន​កាន់អំណាច​ចាប់តាំងពី​ឯករាជ្យ​របស់​ប្រទេស​ហ្ស៊ី​ម​បា​វេ​ពី​ការដឹកនាំ​របស់​ជនជាតិ​ស្បែក​សភាគ​តិច​ក្នុង​ឆ្នាំ ១៩៨០​។ ប៉ុន្តែ​សេដ្ឋកិច្ច​ដ៏​យ៉ាប់យ៉ឺន​របស់​ប្រទេស​នេះ​បាន​បង្កើន​សម្ពាធ​មកលើ​គាត់ ហើយ​គាត់​បាន​ប្រឈមមុខ​ការតវ៉ា​ពី​បក្សប្រឆាំង​កាលពី​ឆ្នាំមុន​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់