បន្ទាប់ពីតួឯកពីរនាក់ប្រកាសចាកចេញ ឥឡូវម្ចាស់កម្មវិធីសម្រេចបញ្ចប់កម្មវិធី Running Man ដ៏ល្បីរបស់កូរ៉េ

    ​កម្មវិធី​សង្គម​កូរ៉េខាងត្បូង Running Man នឹងត្រូវ​បញ្ចប់​នៅ​ខែកុម្ភៈ​ឆ្នាំក្រោយ ហើយនឹង​រក្សា​តួអង្គ ៦ នាក់​រហូតដល់​ភាគ​បញ្ចប់​។ នេះ​បើ​យោងតាម​របាយការណ៍​។​

​    ​ជោគវាសនា​នៃ​កម្មវិធី​ចំណាស់ ៦ ឆ្នាំ ដែល​កំពុង​កើន​អ្នកទស្សនា​កាន់តែ​ច្រើនឡើង​ទាំង​ក្នុង​និង​ក្រៅប្រទេស បានសម្រេច​បញ្ចប់​កម្ម​វិធី​នេះ​ទាំងស្រុង​នៅ​ឆ្នាំក្រោយ បន្ទាប់ពី​ការប្រជុំ​នៅ​ថ្ងៃទី ១៦ ខែធ្នូ​រួច​។ នេះ​បើ​យោងតាម​វេ​ប​សាយ Koreaboo និង Apple Daily​។​

​    ​តារា​សម្ដែង Song Ji Hyo និង​តាម​ចម្រៀង Kim Jong Kook ដែល​បានប្រកាស​ចាកចេញ​ពី​កម្មវិធី នឹង​បន្ត​លេង​ជាមួយ​កម្មវិធី​នេះ​រហូតដល់​ខែកុម្ភៈ​ឆ្នាំក្រោយ​។​

​    ​ទូរទស្សន៍ SBS បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា "​សមាជិក Running Man និង​អ្នក​ផលិតកម្ម​វិធី​បាន​ជួបជុំគ្នា​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ដើម្បី​ប្រជុំ​ជាបន្ទាន់ ហើយ​ដោះស្រាយ​ការយល់ច្រឡំ​និង​ការមិន​និយាយ​រកគ្នា​។ បន្ទាប់ពី​ការប្រជុំ​ដ៏​ស៊ីជម្រៅ ភាគី​សងខាង​ក៏បាន​សម្រេច​បញ្ចប់​កម្ម​វិធី​នេះ​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ ២០១៧"​។​

​    ​ក្នុង​សេចក្ដី​ថ្លៃ​ង​ការណ៍​នោះ​ផងដែរ​លើកឡើងថា អ្នក​ផលិត​កម្មវិធី​មិន​ចង់​បញ្ចប់​កម្មវិធី​ទាំង​មានកំណត់​ហេតុ​គួរឱ្យ​សោកស្តាយ​បែបនេះ​ទេ​។​
     ​ការសម្រេចចិត្ត​លែង​ផលិតកម្ម​វិធី​នេះ​កើតឡើង​នៅពេលដែល​តារាចម្រៀង​រ៉េ​ប Gary បាន​ចាក​ចេញទៅ​ផ្ដោត​សំខាន់​លើ​ចម្រៀង​វិញ​។​

​    ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី Song និង Kim បានបញ្ជាក់​ពី​ការចាកចេញ​របស់​ពួកគេ ទូរទស្សន៍ SBS និយាយថា ពិធីករ Kang Ho Dong នឹងចូលរួម​ក្នុង​កម្មវិធី​នោះ​ក្នុង​ខែមករា​។ នេះ​បើ​យោងតាម​របាយការណ៍ Yonhap News​។​

​    ​ប៉ុន្ដែ Kang Ho Dong បាន​ផ្លាស់ប្ដូរ​គំនិត​វិញ បន្ទាប់ពី​ទីភ្នាក់ងារ​របស់ Song បានដឹង​ដំណឹង​ចាកចេញ​របស់​នាង​តាមរយៈ​សារព័ត៌មាន​។​

​    ​យ៉ាងណាមិញ អ្នក​ផលិត​កម្មវិធី​បានធ្វើការ​សុំទោស​ទៅដល់ Song និង Kim ក្នុង​សេចក្ដី​ថ្លៃ​ង​ការណ៍​។ ពួកគេ​និយាយថា ដំណឹង​អំពី​ការរុះរើ​រចនាសម្ព័ន្ធ​ក្រុមការងារ Running Man ថ្មី​ត្រូវបាន​ចេញផ្សាយ មុន​ខាង​ទូរទស្សន៍​ជម្រាបជូន​ដំណឹង​ដល់​តារា​ទាំងពីរ​៕

adverise with khmeread
ប្រភព៖ Lollipop