ខុសគ្នាប៉ុន្មានខាំសោះក៏មិនលើកលែងដែរ! នាង Paige VanZant ត្រូវតម្រូវឱ្យស្រាតននលគកពេលឡើងថ្លឹងទម្ងន់ដើម្បីឱ្យស្មើគ្នាជាមួយគូប្រកួត

    ​កីឡាការិនី​កីឡាប្រដាល់​គុណ​ចម្រុះ UFC នាង Paige VanZant មានការ​ភ្ញាក់ផ្អើល​មិន​នឹកស្មាន​ដល់ ពេល​នាង​ឡើង​ថ្លឹង​ទម្ងន់ មុន​ជំនួប​ជាមួយ​នាង Michelle Waterson ឈានចូល​មកដល់​នៅឯ​ព្រឹត្តិការណ៍ UFC Fight Night ក្នុង​ប្រភេទ​ទម្ងន់​ស្រាល​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។​

​    ​VanZant ដែល​នឹងធ្វើ​ការប្រកួត​នៅ​ចំពោះមុខ​ហ្វូង​អ្នកគាំទ្រ​នៃ​ទឹកដី​កំណើត​ក្នុង​ទីក្រុង Sacramento រដ្ឋ​កាលីហ្វ័រ​ញ៉ា ត្រូវការ​ជា​ចាំបាច់​ក្នុងការ​បន្ថយ​ទម្ងន់ ១១៦​ផោន (៥២,៦១​គីឡូក្រាម​) ខណៈដែល​ដៃគូ​ប្រកួត​របស់​នាង Waterson មាន​ទម្ងន់ ១១៥​ផោន (៥២,១៦​គីឡូក្រាម​) ដែល​បាន​ថ្លឹង​កាលពី​ថ្ងៃ​សុក្រ​។​

​    ​ដោយហេតុនេះ VanZant ត្រូវបាន​តម្រូវឱ្យ​ដោះ​សម្លៀកបំពាក់​របស់​នាង​ចោល​ទាំងអស់​ដើម្បី​ធ្វើឱ្យ​នាង​មាន​ទម្ងន់​ស្មើ​ទៅនឹង​ដៃគូ​ប្រកួត​របស់ខ្លួន​ដើម្បីឱ្យ​ត្រូវ​តាម​លក្ខខណ្ឌ​ទម្ងន់​ស្មើគ្នា​មុននឹង​អាច​ប្រកួត​បាន​។

​    ​យ៉ាងណាក្តី​កីឡាការិនី​គុណ​ចម្រុះ​សញ្ជាតិ​អាមេរិក​រូបនេះ​មើលទៅ​ហាក់ដូចជា​មិន​រំខាន​ចិត្ត​អ្វី​នោះឡើយ ខណៈដែល​នាង​ត្រូវតម្រូវ​ឱ្យ​ដោះ​សម្លៀកបំពាក់​នៅ​ចំពោះមុខ​ហ្វូង​មហាជន​។ VanZant មើលទៅ​ហាក់ដូចជា​ទទួលយក​ការ​ស្រាត​ដោយ​ចិត្ត​រីករាយ​ជាមួយនឹង​វិធី​មួយ​នេះ ខណៈដែល​នាង​បាន​ញញឹម និង​លេងសើច​នៅ​ចំពោះមុខ​កាមេរ៉ា​៕

 

1 adverise with khmeread
ប្រភព៖ ដេលីមែល
Loading ad ...