​អ្នក​ផលិត​ភាពយន្ត​ឯកសារ​របស់​ទូរទស្សន៍​អង់គ្លេស​រួមទាំង​ប្រពន្ធ​កូន​ជាមួយ​មនុស្ស​ជាច្រើន​ទៀត​កំពុង​ជាប់​ក្នុង​ក្រុង​អា​ឡេ​ប៉ូ​យ៉ាង​លំបាក​វេន​ទ​នា​

​    ​អ្នក​ផលិត​ភាពយន្ត​ឯកសារ​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍ Channel 4 News អ្នកស្រី Wa’ad al Kateab និង​ប្តី​ជា​គ្រូពេទ្យ​របស់គាត់ ជាមួយនឹង​កូនស្រី​អាយុ ១១ ខែ​របស់​ពួកគេ​កំពុង​ជាប់​នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​ភាគ​ខាងកើត​ជាមួយ​មនុស្ស​ចំនួន ៥០.០០០ នាក់​ផ្សេងទៀត​។​

​    ​ពួកគេ​កំពុង​ជាប់​នៅក្នុង​មន្ទីរពេទ្យ​ដំណើរ​ចុងក្រោយ​គេ​មួយ​នៅក្នុង​ក្រុង​អា​ឡេ​ប៉ូ​ជាមួយ​ក្រុមគ្រូពេទ្យ​មួយចំនួន​តូច និង​សកម្មជន​ប៉ុន្មាន​សិប​នាក់ ហើយ​ប្រជាជន​របស់​រាប់សិប​នាក់​ផ្សេងទៀត ត្រូវ​បានដាក់​តម្រៀប​នៅលើ​ដី​នៅក្នុង​សភាព​ធ្ងន់ធ្ងរ ខណៈ​អ្នកខ្លះ​ហាក់​ចាប់ផ្តើម​ស្លាប់​។​

​    ​ក្បួន​រថយន្ត​ដែល​បាន​ព្យាយាម​ចាកចេញ​កាលពី​ព្រឹក​ថ្ងៃទី ១៦ ជាមួយ​មនុស្ស ៤០០ នាក់​ក្នុង​រថយន្ត​ចំនួន ២០ ហាក់​បាន​ឆ្លងកាត់​តំបន់​ត្រួតពិនិត្យ​រុស្ស៊ី​មុននឹង​ត្រូវបាន​បញ្ឈប់​ដោយ​យុទ្ធជន​កងជីវពល​ស៊ី​អ៊ី​ត​ជាមួយ​រថក្រោះ​។​

​    ​អ្នកតំណាង​គណៈ​ក​ម្មា​ធិ​អន្ដរជាតិ​នៃ​កាកបាទក្រហម​ដែល​បានរួម​ដំណើរ​ជាមួយ​ត្រូវបាន​បង្ខំ​ឱ្យ​ចាកចេញ​។ យុវជន​ក្មេង​នៅ​អាយុ​អាច​ប្រយុទ្ធ​បាន​ត្រូវបាន​ដក​ចេញពី​ក្បួន​រថយន្ត ហើយ​រថយន្តក្រុង​ត្រូវបាន​ឆែកឆេរ​ជាមួយ​ទូរស័ព្ទដៃ របស់​មានតម្លៃ និង​ឯកសារ​ផ្សេង​ត្រូវបាន​រឹបអូស​។​

​    ​មាន​របាយការណ៍​មិនបាន​បញ្ជាក់ថា បុរស​ប្រហែល​បីនាក់​ដែល​ត្រូវបាន​ទាញ​ចេញពី​រថយន្ត ត្រូវបាន​សម្លាប់​នៅនឹងកន្លែង ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​របស់​បុរស​ម្នាក់​ដែល​ត្រូវបាន​សម្លាប់ ត្រូវបាន​ទាញ​ចេញ ហើយ​ចាប់ខ្លួន​បន្ទាប់ពី​ហ៊ាន​តដៃ​។​

​    ​បន្ទាប់ពី​បួន​ម៉ោង រថយន្ត​ត្រូវបាន​បញ្ជូនទៅ​ក្រុង​អា​ឡេ​ប៉ូ​ខាងកើត​វិញ​។ ចាប់តាំងពី​ពេលនោះ​មក គ្មាន​ក្បួន​រថយន្ត​ណាមួយ​បាន​ចាកចេញ ហើយ​រុស្ស៊ី​បានប្រកាសថា រាល់​អ្នក​ដែល​ចង់​ចាកចេញ​ត្រូវតែ​ធ្វើ​ដូច្នេះ បើទោះជា​មនុស្ស​រាប់ពាន់​នាក់​កំពុង​រង់ចាំ​ចាកចេញ​ដោយ​សុវត្ថិភាព​ក៏ដោយ​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Ban Ki-Moon បាន​អំពាវនាវ​ឱ្យមាន​ការបន្ត​ជម្លៀស​ទៀត​។​

​    ​ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​និយាយថា ប្រទេស​លោក​និង​អាល្លឺម៉ង់​បាន​អំពាវនាវ​ឱ្យមាន​ការជួបប្រជុំ​ជាបន្ទាន់​មួយ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ពិចារណា​ស្ថានភាព​ក្នុង​ក្រុង​អា​ឡេ​ប៉ូ​៕

ប្រភព៖ បរទេស

1 adverise with khmeread

មតិយោបល់