អ្នកគាំទ្រ​គិតតែ​ពី​ឈ្លោះ​គ្នា ប៉ុន្តែ​គ្មាន​នរណា​ដឹងថា Ronaldo និង Messi មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ហួស​ស្មាន​នោះទេ​

    ​តើ Ronaldo និង Messi គឺជា​សត្រូវ​នឹង​គ្នា​? ដោយសារតែ​សំណួរ​នេះ ក្រុម​អ្នកគាំទ្រ​របស់​កីឡាករ​ទាំង​ពីរបាន​ឈ្លោះប្រកែក​គ្នា​បែក​អូ​ហូ​ស្ទឹង​។​

​    ​ជាការ​ពិត Ronaldo និង Messi គឺ​សិ​ទ្ន​ស្នាល​ជាង​ការដែល​អ្នក​គិត​ទៅទៀត​។ ថ្វីបើ​ពួកគេ​ប៉ះទង្គិច​គ្នា​នៅលើ​ទីលាន​វាលស្មៅ​ក៏ពិតមែន ប៉ុន្ដែ​ពួកគេ​គឺជា​មិត្ត​ល្អ​នឹង​គ្នា​។​

​    ​មិន​ថា​ការប្រកួត​ក្នុង​ជម្រើសជាតិ ឬក៏​នៅក្នុង​ក្លឹប​បាល់ទាត់​នោះទេ ពួកគេ​គោរព​គ្នា​ណាស់​។ សូម្បីតែ​កូន​របស់ Ronaldo ក៏​ធ្លាប់​រាក់ទាក់​ជាមួយនឹង Messi ចំណែកឯ​សង្សារ​របស់ Messi ក៏​ធ្លាប់​ជួប​មុខ​គ្នា​ជាមួយ Ronaldo ផងដែរ​។ ពួកគេ​មិនដែល​ប្រកាន់ ឬ​រើសអើង​ដូច ដែល​អ្នក​កំពុង​គិត​នោះឡើយ​។​

​    ​ពិតណាស់​កីឡា​នាំមក​នូវ​មិត្តភាព ទំនាក់ទំនង​ល្អ សុខភាព និង​ភាព​រីករាយ ប្រសិនបើ​អ្នកយក​វា​មក​ប្រើ​ក្នុង​ភាពត្រឹមត្រូវ​របស់ខ្លួន​។ ប៉ុន្ដែ​ផ្ទុយទៅវិញ​មាន​អ្នកគាំទ្រ​មួយចំនួន បែរជាយក​ពួកគេ​មក​មើល​ក្នុងន័យ​ការ​ប្រជែង​ស៊ីសាច់ហុតឈាម​គ្នា និង​កើត​ចិត្ត​ស្អប់​បុគ្គល​នីមួយៗ​ទៅវិញ​។ ប៉ុន្ដែ​វា​មិនបាន​ដូចនឹង​អ្វីដែល​អ្នក​គិត​នោះឡើយ ពួកគេ​មិនដែល​ប្រឆាំង​គ្នា​ដើម្បី​តែ​កេរ្តិ៍ឈ្មោះ និង​ភាពល្បីល្បាញ​នោះឡើយ​។​

​    ​យ៉ាងណាមិញ គូប្រជែង​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​វិស័យ​បាល់ទាត់​ទាំង​រូបនេះ​ក៏​ជា​មិត្ត​នឹង​គ្នា​ដ៏​អស្ចារ្យ​ផងដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត