ដូ​ណា​ល់ ត្រាំ​និយាយថា កូន​នាវា​ស្រាវជ្រាវ​បាតសមុទ្រ​នោះ​ទុកឱ្យ​ចិន​ទៅ កុំ​យកមក​វិញ​អី​

    ​ដូ​ណា​ល់ ត្រាំ​បាន​និយាយថា អាមេរិក​គួរ​ទុកឱ្យ​ចិន​រក្សា​កូន​នាវា​ស្រាវជ្រាវ​បាតសមុទ្រ ដែល​ចិន​បាន​រឹបអូស​យក​នៅក្បែរ​សមុទ្រ​ហ្វីលីពីន​កាលពី​សប្តាហ៍​មុន​។ នេះ​បើតាម​សម្តី​ដែល​លោក​បាន​និយាយ​នៅលើ Twitter​។​

​    ​អន្តរាគមន៍​របស់​ត្រាំ​ធ្វើឡើង បន្ទាប់ពី​អាជ្ញាធរ​ចិន​យល់ព្រម​ប្រគល់​សម្ភារៈ ដែល​អាមេរិក​និយាយថា កំពុង​ប្រើ​សម្រាប់​ការងារ​នាវាចរណ៍​នោះ​។ 

​    ​ឧបទ្ទវ​ហេតុនេះ​ត្រូវបាន​បង្កឡើង នៅពេល​នាវា​កងទ័ពជើងទឹក​ចិន ដែល​តាម​ពីក្រោយ​នាវា USNS Bowditch បាន​រឹបអូស​យក​កូន​នាវា​ស្រាវជ្រាវ​បាតសមុទ្រ​ឥត​មនុស្ស​បើក​មួយគ្រឿង​។ 

​    ​មន្ទីរ​បញ្ច​កោណ​បាន​អះអាងថា កូន​នាវា​នោះបាន​កំពុង​ធ្វើ​ប្រតិបត្តិការ​ស្របច្បាប់​ក្នុង​សមុទ្រ​អន្តរជាតិ ទោះបី​ចិន​បាន​អះអាង​កាន់កាប់​ដែនសមុទ្រ​ចិន​ខាងត្បូង​ទាំងមូល​ក៏ដោយ​។

​    ​លោក​ត្រាំ​បាន​និយាយ​លើ Twitter កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​យ៉ាង​ដូច្នេះ​ថា "​យើង​គួរ​ប្រាប់​ចិន​ថា យើង​មិន​ចង់បាន​កូន​នាវា​ដែល​ពួកគេ​លួច ត្រឡប់មកវិញ​ទេ​។ ឱ្យ​ពួកគេ​ទុក​វា​ចុះ​!"​។ 

​    ​អន្តរាគមន៍​លោក​ត្រាំ​ពុំបាន​ធ្វើឱ្យ​ធូរស្រាល​ទំនាក់ទំនង​ជាមួយ​ប៉េកាំង​បានទេ ជាមួយ​អាជ្ញាធរ​អាមេរិក​មានកា​រ​ខឹងសម្បា​យ៉ាងខ្លាំង ដែល​ត្រាំ​បានទទួល​ទូរស័ព្ទ​ពី​ប្រធានាធិបតី​តៃវ៉ាន់​៕

ប្រភព៖ឞរទេស

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...