samsung-banner
adverise with khmeread

មិន​នឹកស្មាន ឡុង​កុង​មាន​ប្រយោជន៍​ដល់​ម្លឹ​ង​! អ្នក​ដែលមាន​បញ្ហា​ភ្នែក​មើល​ពុំ​សូវ​ច្បាស់​គួរ​ឧស្សាហ៍​ទទួលទាន​វា​

013

    ​ផ្លែ​ឡុង​កុង​មាន​ប្រភពដើម​អាស៊ីអាគ្នេយ៍ និង​ភាគខាងត្បូង​ឥណ្ឌា​។ ផ្លែ​នេះ​មាន​រាង​ពងក្រពើ និង​ពណ៌​លឿង​ត្នោត ហើយ​ដុះ​ជា​ចង្កោម​។ វា​អាច​យកទៅ​ពិសា​ស្រស់ៗ​បាន ឬក៏​ធ្វើជា​ស្ករ​គ្រាប់​ក៏បាន​។ 

​    ​ដូចដែល​បាន​រៀបរាប់​ខាងលើ ផ្លែ​ឡុង​កុង​មាន​ជាតិ​សរសៃ​ច្រើនជាង ២ ក្រាម រាល់ ១០០ ក្រាម​នៃ​ទម្ងន់​របស់​វា​។ នេះ​គឺ​ស្មើ ៨ ភាគរយ​នៃ​ជាតិ​សរសៃ​សម្រាប់​ស្ត្រី និង ៦ ភាគរយ​សម្រាប់​បុរស​។ ជាតិ​សរសៃ​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ជួយ​ដោះស្រាយ​ការ​ទល់លាមក​។ សារធាតុ Riboflavin ត្រូវបាន​គេ​ស្គាល់​ថា​ជា​វីតាមីន B6 គឺជា​វីតាមីន​សំខាន់​សម្រាប់​រាងកាយ ដោយសារ​វា​ជួយ​បំ​លែង​កាបូន​អ៊ី​ដ្រា​តទៅ​ជា​ថាមពល​ក្នុង​រាងកាយ​។ ហើយ ១០០ ក្រាម​នៃ​ផ្លែ​ឡុង​កុង​ស្មើនឹង ១២៣ មីក្រូ​ក្រាម​នៃ​សារធាតុ Riboflavin ។​

​    ​លើសពីនោះ វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម គឺជា​សារធាតុ​មួយ​ដ៏​សំខាន់​របស់​ជីវិត​យើង ដោយសារ​ពួកវា​ជួយ​កម្ចាត់​ជាតិពុល​ពី​រាងកាយ និង​ការពារ​ពី​ជំងឺ​។ ហើយ​វា​ជួយ​ភ្នែក​ពី​ជរាភាព និង​ដោយ​ស្រាយ​បញ្ហា​ទាក់ទង​នឹង​ភ្នែក​ផ្សេងៗ​ទៀត​។ ដោយឡែក​វា​ក៏​ជួយ​បង្ការ​អ្នក​ពី​ជំងឺមហារីក ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់