ភ្នំពេញ ៖ ជនសង្ស័យជនជាតិយួនម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៨ ធ្នូ ២០១៦ បន្ទាប់ពីរួមភេទជាមួយក្មេងស្រីអាយុ១៣ឆ្នាំបានសម្រេចនៅថ្ងៃទី១១ ធ្នូ ២០១៦ វេលាម៉ោង១០ និង៣០នាទីកន្លងទៅ នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី០៤ ភូមិ ព្រែកតានូ២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ប៊ែ តឹង ហៅ សីហា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងឈើ ស្នាក់នៅលើទូកមាត់ទន្លេបាសាក់ ភូមិទួលរកាសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ចំណែកជនរងគ្រោះឈ្មោះ អ. ឡ.ណ. ភេទ ស្រី អាយុ ១៣ ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅ ផ្ទះជួល ផ្លូវលំ ក្រុមទី០៤ ភូមិ ព្រែកតានូ២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប៉ូលិសបន្តថា នៅថ្ងៃទី១១ ធ្នូ ២០១៦ វេលាម៉ោង១០ និង៣០នាទីយប់ជនរងគ្រោះ បានសម្រាកនៅផ្ទះជួលផ្លូវលំ ក្រុមទី០៤ ភូមិ ព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យតែម្នាក់ឯង។ ពេលនោះជនសង្ស័យឈ្មោះ ប៊ែ តឹង ហៅ សីហា (ដែលជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ) បានមកផ្ទះជនរងគ្រោះនិយាយសុំស្រឡាញ់ និង សុំរួមភេទ ដោយសន្យារចូលស្តីដណ្តឹងធ្វើជាប្រពន្ធ។
ពេលនោះជនរងគ្រោះក៏បានយល់ព្រមរួមភេទជាមួយជនសង្ស័យរហូតបានសម្រេច០១លើក។ លុះមកដល់ថ្ងៃទី១៨ ធ្នូ ២០១៦ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ម្តាយជនរងគ្រោះឈ្មោះ ផន រុំ បានឃើញទឹកមុខជនរងគ្រោះស្លេកស្លាំងខុសពីធម្មតា មានការសង្ស័យបានសួរដេញដោលជាច្រើនលើកទើបជនរងគ្រោះព្រមនិយាយប្រាប់ពីរឿងហេតុដែលបានរួមភេទជាមួយជនសង្ស័យឈ្មោះ ប៊ែ តឹង។
បន្ទាប់មកនៅវេលាម៉ោង៤ល្ងាចថ្ងៃទី១៨ ធ្នូ ២០១៦ ម្តាយជនរងគ្រោះ និងក្រុមគ្រួសារបានទៅនាំខ្លួនជនសង្ស័យ ប៊ែតឹងហៅ សីហា ដែលកំពុងស្នាក់នៅទូកមាត់ទន្លេបាសាក់ ភូមិទួលរកាសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ មកប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ចាក់អង្រែលើចាត់ការតាមច្បាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាង សំណុំរឿង៕
