ទីបំផុត​មន្ត្រី​ថៃ​រកឃើញ​ឈើ​សម្រាប់​ពិធី​បូជា​ស្តេច​ភូមិបុល

    ​នាយក​រដ្ឋា​ន​អភិរក្ស​ឧទ្យាន​ជាតិ សត្វព្រៃ និង ព្រៃឈើ (DNP) នឹង​ប្រគល់​ដើម​ចន្ទន៍​ក្រស្នា ១២ ដើម​សម្រាប់​សាងសង់​មេន​សម្រាប់​បូជាសព​ស្តេច​ភូមិបុល អាឌុលយ៉ាដេត ដល់​មន្ត្រី​វិចិត្រសិល្បៈ​សប្តាហ៍​នេះ​។ 

​    ​អគ្គនាយក​នៃ​នាយកដ្ឋាន DNP លោក Thanya Netithammakun និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ឈើ​ទាំងនេះ ដែល​ត្រូវ​ប្រើ​ក្នុង​ពិធី​បុណ្យសព​ស្តេច​ភូមិបុល នឹងត្រូវ​ដឹក​ឱ្យទៅ​ការិយាល័យ​សិល្បៈ​ប្រពៃណី​នៃ​នាយកដ្ឋាន​វិចិត្រសិល្បៈ​នៅ​ខេត្ត Nakhon Pathom នៅ​ថ្ងៃ​អង្គារ​ទី ២០ ធ្នូ​។ 

​    ​លោក Thanya Netithammakun និយាយថា ឈើ​នេះ​នឹងត្រូវ​កាប់​ចេញពី​ឧទ្យាន​ជាតិ Kui Buri ក្នុង​ខេត្ត Prachuap Khiri Khan ដោយ​មន្ត្រី​ឧទ្យាន​ជាតិ​នៅ​ម៉ោង ៦.៣០ ព្រឹក​ថ្ងៃ​អង្គារ​។ គេ​ក៏​នឹង​អុជ​ទៀនធូប​ផងដែរ​ដើម្បី​សម្តែង​ការគោរព​ដល់​ព្រះ​ឆាយា​លក្ខណ៍​ព្រះពុទ្ធ និង​ស្តេច​ភូមិបុល​។ ក៏​នឹង​មានការ​ស្រោច​ទឹកមន្ត​លើ​ឈើ​ផងដែរ មុនពេល​បាចផ្កា​ពីលើ​ឈើ​នោះ​។ 

​    ​មន្ត្រី​រដ្ឋាភិបាល និង អ្នកស្រុក​ប្រមាណ ១.០០០ នាក់រ​ពឹង​ចូលរួម​ពិធី​ដង្ហែ​ដើមឈើ​នេះ​នៅ​ម៉ោង ៨ ព្រឹក​៕

ប្រភព៖បាងកកប៉ុស្ដិ៍

1 adverise with khmeread

មតិយោបល់