samsung-banner
adverise with khmeread

គេ​ដឹង​ត្រឹម​ថា​ខ្ទឹមស​អាច​ប្រើ​សម្រាប់ធ្វើ​ម្ហូប ប៉ុន្តែ​គ្មាន​នរណា​ដឹងថា វា​ជា​ឱសថ​បំបាត់​សក់ស្កូវ​យ៉ាង​ពូកែ​នោះទេ​

1

    ​ខ្ទឹមស​ជា​រុក្ខជាតិ​ដ៏​អស្ចារ្យ​ដែល​ផ្ទុក​សារធាតុ​អង់​ទី​អុកស៊ីដ​ង់​និង​សារធាតុ​ជាច្រើន ល្អ​សម្រាប់​ព្យាបាល​សុខភាព​ទូទៅ​ជាច្រើន ប៉ុន្តែ​គ្មាន​នរណាម្នាក់​ដឹងថា​វា​អាច​ប្រើ​ដើម្បី​បំបាត់​សក់ស្កូវ​យ៉ាង​ពូកែ​នោះទេ​។ 

​    ​ខ្ទឹមស​មិន​ត្រឹមតែ​អាច​ដោះស្រាយ​បញ្ហា​សក់ស្កូវ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឱ្យ​សក់​ដុះ​ច្រើន​ទៀតផង​។ 

​    ​* គ្រឿងផ្សំ​
​    ​- ខ្ទឹមស ៣ ទៅ ៤ កំពឹស​
​    ​- ប្រេង​អូ​លីវ ៤ ទៅ ៥ ស្លាបព្រា​កាហ្វេ 

​    ​* វិធី​ធ្វើ​
​    ​១. ចិញ្ច្រាំ​ខ្ទឹមស​ឱ្យ​ម៉ដ្ត​លាយ​ជាមួយ​ប្រេង​អូ​លីវ​។​    ​
​    ​២. ច្រក​វា​ចូលក្នុង​ដប​មាន​គម្រប​បិទ​ជិត ទុកចោល ២ ថ្ងៃ​។​
​    ​៣. បន្ទាប់មក​យក​វា​មក​ត្រដុស​កក់​លើ​សក់​និង​ស្បែកក្បាល​ថ្នមៗ ហើយ​យក​កន្សែង​រុំ​ក្បាល​ឱ្យ​ជិត រួច​ទុកចោល ៣០ ទៅ ៤៥ នាទី​បន្ទាប់មក​ត្រូវ​ដោះ​កន្សែង​ចេញ​ហើយ​លាង​សម្អាត​ជាមួយ​សាប៊ូ​។ 
​    ​៤. កក់ ២ ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​កក់​ឱ្យបាន ២ ខែ​ជាប់​គ្នា នឹង​ជួយ​ពង្រឹង​សរសៃសក់​ដុះ​បាន​ក្រាស់​ល្អ និង​ជួយ​បំបាត់​សក់ស្កូវ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។ 

​    ​បញ្ជាក់​៖ ផ្សំ​ម្តង​កក់​បាន​ម្តង​ប៉ុណ្ណោះ​។ ដូច្នេះ​ដើម្បី​កក់​ឱ្យបាន​២​ខែ​លោកអ្នក​ត្រូវ​ផ្សំ​យ៉ាងហោចណាស់ ៨ ដង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់