តារាចម្រៀង Rap លោក Cee Lo Green សន្លប់​អត់​ដឹង​មូលហេតុ ពេល​ចាក់​កាមេរ៉ា​បង្កៃ​មើល​...​ចង់​ញាក់សាច់​!

    ​វីដេអូ​ដ៏​គួរឱ្យ​រន្ធត់​មួយ ដែល​បង្ហាញ​ពី​តារាចម្រៀង Rap លោក Cee Lo Green ហាក់​រងរបួស​ដោយសា​រ​ទូរស័ព្ទ​របស់គាត់ ត្រូវបាន​បញ្ចេញ​នៅលើ​អន​ឡាញ​។​

​    ​តារាចម្រៀង​វ័យ ៤២ ឆ្នាំ​រូបនេះ​បានធ្វើការ​នៅ​ស្ទូ​ឌី​យ៉ូ​របស់គាត់​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី ១៨ ធ្នូ ហើយ​ខណៈ​គាត់​កំពុងនិយាយ​ទូរស័ព្ទ​ជាមួយ​មិត្តភក្តិ​ម្នាក់ ទូរស័ព្ទ​របស់គាត់​ក៏​ជាប់​ផ្តើម​ហុយផ្សែង និង​រំពេច​នោះ​ក៏​ផ្ទុះ​តែម្តង​។​

​    ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៃ​ឧបទ្ទវ​ហេតុនេះ​បាន​លេច​នៅលើ​អ៊ី​ន​ធឺ​ណេ​ត ដែល​បង្ហាញ​ពី​តារាចម្រៀង​រូបនេះ​ដួល​ពី​កៅអី​បន្ទាប់ពី​ការផ្ទុះ​នោះ​។​

​    ​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ CeeLo បាន​ដួលសន្លប់​យូរ​ប៉ុណ្ណា​ព្រោះ​វីដេអូ​មិន​បង្ហាញ​ពីអ្វី​ដែល​បាន​កើតឡើង​បន្ទាប់​។​

​    ​វេ​ប​សាយ Mirror Celebs កំពុង​ទាក់ទង​លោក Cee Lo Green ដើម្បី​សុំ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​៕

​ប្រភព៖បរទេស

 

A
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...