ឈរ​ក្បែរ​ម៉ូតូ​គេ គេ​សង្ស័យថា​ចោរលួច​ត្រូវគេ​វាយ​ឡើង​ទ្រមខ្លួន ពេល​ដឹង​ហួសពេល ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយសារ​រូបគេ​បង្ក​ហិង្សា​ដោយ​ចេតនា​ទៅលើ​យុវជន​ម្នាក់ ខណៈពេល​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​សង្ស័យថា​ចោរ​កាច់​សោក​លួច​ម៉ូតូ។​

    ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៨ ​ខែធ្នូ ឆ្នាំ២០១៦​ ត្រង់ចំណុច ផ្ទះជួល​គ្មាន​លេខ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អយ លី​គាង អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ ស្នាក់​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    តាម​ប្រភពពី​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​រូបគាត់​ជាមួយ​មិត្តភក្ដិ​បាន​ជិះ​ម៉ូតូ​មកលេង​ផ្ទះ​មិត្តភក្ដិ​ម្នាក់ទៀត​ដែល​ជួល​បន្ទប់​ត្រង់ចំណុច​កើតហេតុ​ខាងលើ​ហើយ​ដោយសារតែ​ផ្ទះជួល​ខាងលើនេះ​ឧស្សាហ៍​បាត់​ម៉ូតូ​ទើប​មិត្តភក្ដិ​របស់​ជនរងគ្រោះ​ប្រាប់​ឱ្យ​ជនរងគ្រោះ​យក​សោ​ទៅ​ចាក់​ទ្វារ របង​ចេញចូល​ផង​។​

    ខណៈពេល​រូបគាត់​ដើរ​ទៅយក​មេសោ​ចាក់​ទ្វារ​ពេលនោះ​មាន​ម៉ូតូ​របស់​ជនបង្ក​បានដាក់​ពាំងមុខ​ទ្វារ​ទើប​ពិបាក​ក្នុងការ​ចាក់សោ ហើយ​ជនរងគ្រោះ​គាត់​បាន​ទ្រោប​លើ​ម៉ូតូ​បម្រុង​យក​មេសោ​ចាក់​ទ្វារ ស្រាប់តែ​ជនបង្ក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ជនរងគ្រោះ​ធ្វើ​កាយវិការ​មើល​ឆ្វេង​ស្ដាំ​ហើយ​ទ្រោប​លើ​ម៉ូតូ​ដូចជា​សង្ស័យថា​ចោរ ក៏​រត់ចេញ​មកហើយ​ចាប់​ជនរងគ្រោះ​វ៉ៃ​ឡើង​ទ្រមខ្លួន ទើប​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ធ្វើការ​អន្តរា​មន៍​ក្រោយ​សួរនាំ​ឃាត់ខ្លួន​ជនបង្ក​យកទៅ​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកថ្លា​។​

    ប៉ូលិស​បានឱ្យដឹងថា ជនបង្ក​ខាងលើ​ឈ្មោះ អែម សម្បត្តិ ភេទ​ប្រុស អាយុ៣៥​ឆ្នាំ មុខរបរ រត់​រ៉ឺ​មក​កង់​បី ស្នាក់នៅ​ផ្ទះជួល​ត្រង់​កន្លែងកើតហេតុ​ខាងលើ។​ ​ដោយសារតែ​នៅ​ទីនោះ​ទើបតែ​បាត់​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ ​សេ​រ៊ី​ឆ្នាំ​២០០៨​ ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 1B-0321 តាំងតែ​ពីថ្ងៃ​ទី​១១​ ខែធ្នូ ឆ្នាំ២០១៦ ​វេលា​ម៉ោង​៨​យប់​មកម្ល៉េះ​។​

    លុះដល់​ម៉ោង​កើតហេតុ​ពេលដែល​គាត់​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​ក៏​ឃើញ​ជនរងគ្រោះ​មាន​កាយវិការ​ដូច​ជាស​ង្ស័​យ​ហើយ​ស្មានថា​ជនរងគ្រោះ​ជា​ក្រុម​ដែល​ធ្លាប់​មក​លួច​ម៉ូតូ​របស់​ពូ​របស់គាត់​កាលពី​៧​ថ្ងៃមុន​នោះ​ក៏បាន​ចេញមក​វ៉ៃ​ជនរងគ្រោះ​រហូត​ជាំមុខ​ទើប​ភ្ញាក់ផ្អើល​តែម្ដង​។​

    បច្ចុប្បន្ន​ជនបង្ក​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ និង​បញ្ជូនបន្ត​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​រងចាំ​ការចាត់ការ​ទៅតាម​នីតិវិធី៕​

 

adverise with khmeread