adverise with khmeread 0

ឱសថ​ធម្មជាតិ​សម្រាប់​បង្ការ​កុំឱ្យ​សុដន់​យារ​ធ្លាក់​និង​រក្សា​ឱ្យ​វា​មូល​ក្បំ​អស្ចារ្យ​

​    ​ស្ត្រី​គ្រប់រូប​តែង​ចង់បាន​សុដន់​មូល​ក្បំ​ស្អាត​ល្អ​។ គួរឱ្យ​ស្តាយ​បំណង​នេះ​មិនអាច​កើតឡើង​បានទេ​ក្នុង​ករណីខ្លះ ព្រោះ​ការ​យារ​ធ្លាក់​នៃ​សុដន់​គឺជា​ដំណើរការ​មួយ ដែល​កើតឡើង​ដោយ​ឯកឯង​នៅពេល​អាយុ​កាន់តែច្រើន​។ វា​ធ្វើឱ្យ​សុដន់​បាត់​នូវ​ទម្ងន់ និង​ភាពយឺត​។

​    ​ការធ្លាក់​យារ​សុដន់​ភាគច្រើន​កើតឡើង​បន្ទាប់ពី​ស្ត្រី​ឈានដល់​អាយុ ៤០ ប៉ុន្តែ​វា​ក៏​អាច​កើតឡើង​មុន​អាយុ​នេះ​ផងដែរ​។ កត្តា​ផ្សេងទៀត​ដែល​បណ្តាលឱ្យ​សុដន់​យារ​ធ្លាក់​គឺ​ការ​បំបៅ​ដោះ ការ​មានគភ៌ ការ​អស់​រដូវ ការ​ស្រក​ឬ​ឡើង​ទម្ងន់​ឆាប់​ពេក ការហាត់​ប្រាណ​ដ៏​នឿយហត់ កង្វះ​សារធាតុចិញ្ចឹម និង​ការពាក់​អាវទ្រនាប់​មិនបាន​ស៊ប់​ល្អ​។

​    ​ជំងឺ​មួយចំនួន​ដូចជា មហារីក​សុដន់ ឬ​ជំងឺ​ផ្លូវដង្ហើម​ផ្សេងទៀត​ដូចជា ជំងឺរបេង​ក៏​អាច​បណ្តាលឱ្យ​សុដន់​យារ​ធ្លាក់​បានដែរ​។ ការសេព​ជាតិ​នីកូទីន សុរា និង​ភេសជ្ជៈ​កាបូន​ច្រើន​ហួស​កម្រិត​ក៏​ជា​កត្តារួម​ចំណែក​ចំពោះ​បញ្ហា​នេះដែរ​។

​    ​សុដន់​ត្រូវបាន​បង្កើត​ចេញពី​ខ្លាញ់ ជាលិកា​ច្រើន​ភ្ជាប់​គ្នា និង​ក្រពេញ ដែល​ផលិត​ទឹកដោះ ហើយ​សុដន់​ត្រូវការ​ការថែទាំ​ត្រឹមត្រូវ​ដើម្បី​រក្សា​វា​ឱ្យមាន​ទម្រង់​ស្អាត​ល្អ​។

​    ​១- ម៉ាស​ធ្វើ​ពី​ត្រសក់ និង​ស៊ុត​ក្រហម​
​    ​ម៉ាស​ធ្វើ​ពី​ត្រសក់​និង​ស៊ុត​ក្រហម​គឺជា​ឱសថ​ធម្មជាតិ​ដ៏​អស្ចារ្យ​សម្រាប់​លើក​សុដន់​កុំឱ្យ​យារ​ធ្លាក់​។ ត្រសក់​មាន​លក្ខណៈពិសេស​ជួយ​ដល់​ស្បែក រីឯ​ស៊ុត​ក្រហម​មាន​ជាតិ​ប្រូតេអ៊ីន និង​វីតាមីន​ខ្ពស់ ដែល​អាចជួយ​ព្យាបាល​ការ​យារ​ធ្លាក់​សុដន់​បាន​។

​     កិន​កូន​ត្រសក់​មួយ​នៅក្នុង​ម៉ាស៊ីន​ក្រឡុក ហើយ​បន្ថែម​ស៊ុត​ក្រហម​មួយ​គ្រាប់ និង​បឺ​រ ឬ​ក្រែ​ម​មួយ​ស្លាបព្រា​កាហ្វេ ដើម្បី​បង្កើតជា​ម៉ា​សបិទ​។ បន្ទាប់មក​យក​ម៉ា​សមក​បិទ​លើ​សុដន់​ប្រហែល​កន្លះ​ម៉ោង​។ បន្ទាប់មក​លាង​សម្អាត​វា​ជាមួយនឹង​ទឹក​ត្រជាក់​។

​    ​ត្រូវធ្វើ​បែបនេះ​រាល់​មួយ​សប្តាហ៍​ម្តង​ដើម្បី​ពង្រឹង​ដល់​ជាលិកា​សុដន់ និង​បង្ការ​កុំឱ្យ​សុដន់​យារ​ធ្លាក់​។

​    ​២- ស៊ុត​ពណ៌​ស​
​    ​ស៊ុត​ស​គឺជា​អាហារ​មួយទៀត​ដែល​ល្អ​ចំពោះ​ការ​យារ​ធ្លាក់​សុដន់ ដោយសារតែ​គុណសម្បត្តិ​ក្នុងការ​ព​ង្រួ​ញ និង​ចិញ្ចឹម​ដល់​ស្បែក​របស់​វា​។ កម្រិត​ជាតិ​ទឹក Phyto នៅក្នុង​ស៊ុត​សបាន​ជួយ​ដល់​ស្បែ​កនៅ​ជុំវិញ​សុដន់​។

​    ​វាយ​ស៊ុត​ស​មួយ​គ្រាប់​ឱ្យ​វា​ឡើង​ដូច​មេ​ម្សៅ​នំ​។ រួច​យក​វា​ទៅ​បិទ​លើ​សុដន់ និង​ទុក​រយៈពេល​កន្លះ​ម៉ោង​។ លាង​សម្អាត​វា​ជាមួយនឹង​ទឹក​ត្រសក់ ឬ​ទឹក​ខ្ទឹមបារាំង បន្ទាប់មក​សឹម​លាង​ជាមួយ​ទឹក​ត្រជាក់​។

​    ​៣- ហាត់ប្រាណ​
​    ​ការហាត់​ប្រាណ​ត្រូវតែមាន​ក្នុង​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក​ប្រសិនបើ​អ្នកមាន​សុដន់​យារ​ធ្លាក់​។ លំ​ហាត់ប្រាណ​នោះ​ត្រូវតែ​ទាក់ទង​នឹង​ជាលិកា​សុដន់ និង​សាច់ដុំ​នៅ​ជុំវិញ​ទ្រូង​។ លំ​ហាត់ប្រាណ​ទាំងនោះ​មានដូចជា​ការ​សង្កត់​និង​រុញ​សុដន់​ឡើងលើ ការលើកដៃ​ឡើងលើ កា​រអា​វ៉ង់ និង​ការ​ដេក​លើក​កូន​ដុំ​ដែក តែ​កុំ​ភ្លេច​ពាក់អាវ​ទ្រនាប់​ដែល​ទ្រ​សុដន់​ឱ្យបាន​ល្អ​ផង​។

​    ​៤- ការ​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​អូ​លីវ​
​     ប្រេង​អូ​លីវ​ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​អាស៊ីត​ខ្លាញ់ ដែល​អាច​ទប់ស្កាត់​កុំឱ្យ​សុដន់​យារ​ធា្ល​ក់បាន និង​ថែមទាំង​ជួយ​ឱ្យ​សុដន់​ក្បំ​ស្អាត​ទៀតផង​។

​    ​ចាក់​ប្រេង​អូ​លីវ​លើ​បាតដៃ​រួច​លុ​ញ​លើ​សុដន់​រហូត​ទាល់តែ​ក្តៅ​។ រួច​យកដៃ​ម៉ាស្សា​ថ្នមៗ​លើ​សុដន់​ក្នុង​ចលនា​រុញ​ឡើងលើ​។ ធ្វើបែបនេះ ១៥ នាទី​ដើម្បី​ជំរុញ​លំហូរ​ឈាម និង​ជំរុញ​ដល់​ការជួសជុល​កោសិកា​។ ត្រូវធ្វើ​បែបនេះ​យ៉ាងតិច ៤ ទៅ ៥ ដង​ក្នុង​មួយ​សប្តាហ៍​។

​    ​៥- បឺ​រ​ធ្វើ​ពី​គ្រាប់​ប៉ើ (Shea Butter)
​    ​បឺ​រ​នេះ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន E ដែល​ជួយ​បន្តឹង​ស្បែក ជួយ​ធ្វើឱ្យ​សុដន់​តឹង​ណែន​ល្អ​។ មួយវិញទៀត វា​ថែមទាំង​អាចជួយ​ទប់ស្កាត់​កុំឱ្យ​កោសិកា​ខូច​ទៀតផង​។

​    ​លាប​បឺ​រ​នេះ​មួយចំនួន​លើ​សុដន់​។ រួច​ចាប់ផ្តើម​ត្រដុស​ឡើងលើ និង​ជុំវិញ​សុដន់​រយៈពេល ១០​ទៅ​១៥ នាទី​។ រួច​ទុក​វា​ចោល​ប្រហែល ១០ នាទី​ទៀត សឹម​លាង​ទឹក​ចេញ​។ ធ្វើបែបនេះ ៣​ទៅ ៤​ដង​ក្នុង​មួយ​សប្តាហ៍ អ្នកនឹង​ឃើញ​លទ្ធផល​ជាមិនខាន​។

​    ​៦- ប្រទាល​កន្ទុយក្រពើ​
​    ​ប្រទាល​កន្ទុយក្រពើ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​បញ្ចៀស​ការ​ខូច​កោសិកា​បង្កឡើង​ដោយ​រ៉ាឌីកាល​សេរី និង​ជួយ​ឱ្យ​សុដន់​ដែល​យារ​ធ្លាក់​មូល​ក្បំ​ឡើងវិញ​។

​    ​លាបទឹក​ប្រទាល​កន្ទុយក្រពើ​នៅលើ​សុដន់​រួច​ម៉ាស្សា​ថ្នមៗ​ក្នុង​ចលនា​ជា​រង្វង់​រយៈពេល ១០ នាទី​។ រួចហើយ​ទុក​វា​ចោល ១០ នាទី​បន្ថែមទៀត សឹម​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ ធ្វើបែបនេះ ៤​ទៅ​៥ ដង​ក្នុង​មួយ​សប្តាហ៍​នឹង​ឃើញ​ប្រសិទ្ធភាព​ជាមិនខាន​។

​    ​ជម្រើស​មួយទៀត​គឺ​លាយ​ទឹក​ប្រទាល​កន្ទុយក្រពើ​១​ស្លាបព្រា​បាយ ម៉ា​យ៉ា​ណែ​ត​លាប​នំប៉័ង​១​ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ​១​ស្លាបព្រា​កាហ្វេ​។ ពេល​លាយ​ហើយ​ត្រូវ​យកមក​លាប​លើ​សុដន់ និង​ទុក​វា​ចោល​រយៈពេល ១៥ នាទី​។ រួច​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ បន្ទាប់មកទៀត​លាង​ជាមួយ​ទឹក​ត្រជាក់​។ ធ្វើបែបនេះ​មួយ​សប្តាហ៍​ម្តង​។

​    ​៧- ផ្លែ​ទទឹម
​    ​ផ្លែ​ទទឹម​គឺជា​ផ្លែ​ដ៏​អស្ចារ្យ​ដែលមាន​គ្រឿងផ្សំ​ប្រឆាំង​ភាព​ចាស់ និង​អាចជួយ​ទប់ស្កាត់​កុំឱ្យ​សុដន់​យារ​ធ្លាក់​ទៀតផង​។ ប្រេង​គ្រាប់​ផ្លែ​ទទឹម​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម Phyto ដែល​ជួយ​ឱ្យ​សុដន់​តឹង​ណែន​ល្អ​។

​    ​កិន​លាយ​សំបក​ទទឹម​ជាមួយ​ប្រេង​ស្ពៃ​ខ្មៅ​។ រួច​យកមក​ម៉ាស្សា​លើ​សុដន់​ក្នុង​ចលនា​ជា​រង្វង់​រយៈពេល ៥ ទៅ ១០​នាទី​រៀងរាល់​ថ្ងៃមុន​ចូល​គេង​។

​    ​អ្នក​ក៏​អាច​យក​ប្រេង​គ្រាប់​ទទឹម​មក​ម៉ាស្សា​លើ​សុដន់ ២ ទៅ ៣ ដង​រៀងរាល់ថ្ងៃ​ផងដែរ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

មតិយោបល់