កីឡាករ Alan Ruschel: ប្តូរ​កៅអី​គ្នា​អង្គុយ ទើប​ធ្វើឱ្យ​ខ្ញុំ​រួច​ពី​សេចក្តីស្លាប់​

    ​កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល​មួយរូប​ដែល​បាន​រួច​ផុតពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ដែល​បានសម្លាប់​មិត្ត​រួម​ក្រុម​របស់គេ​សឹង​ទាំងអស់​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ខែ​មុន បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា រូបគេ​បាន​ប្តូរ​កៅអី​នៅ​នាទីចុងក្រោយ​បន្ទាប់ពី​មិត្ត​រួម​ក្រុម​ម្នាក់​បាន​ប្រាប់​គាត់​ឱ្យមក​អង្គុយ​នៅក្បែរ​។​

​    ​ខ្សែការពារ​ក្លឹប Chapecoense កីឡាករ Alan Ruschel បាន​អង្គុយ​នៅក្រោយ​នៃ​យន្តហោះ​នៅពេល​នាយក​ក្លឹប​លោក Cadu Gaucho បាន​សុំ​ឱ្យគេ​ប្តូរ​កៅអី នៅក្នុង​ដំណើរ​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Copa Sudamericana​។​

​    ​Ruschel បាន​ប្រាប់​អ្នកកាសែត​នៅ​សន្និសីទ​សារព័ត៌មាន​ជា​លើកដំបូង​ចាប់តាំងពី​គ្រោះថ្នាក់​កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា​ថា "Cadu Gaucho បាន​សុំ​ខ្ញុំ​ឱ្យ​អង្គុយ​នៅខាងមុខ ហើយ​ទុកឱ្យ​អ្នកកាសែត​អង្គុយ​ជាមួយគ្នា​នៅ​ខាងក្រោយ​"​។​

​    ​គាត់​បាន​បន្ថែមថា "​ខ្ញុំ​មិន​ចង់​ធ្វើតាម​ទេ ប៉ុន្តែ​បន្ទាប់មក​ខ្ញុំ​ឃើញ Follman (​អ្នកចាំទី​ដែល​រួចផុត​គ្រោះថ្នាក់​ដែរ​) ហើយ​គាត់​បាន​ទទូច​ឱ្យ​ខ្ញុំ​មក​អង្គុយ​ក្បែរ​គាត់ (Follman )​។ មានតែ​ព្រះ​ទេ​ដែល​អាច​ពន្យល់​ពី​មូលហេតុ​ដែល​ខ្ញុំ​រួច​ផុតពី​គ្រោះថ្នាក់​។ គាត់​ជា​អ្នកផ្តល់​ឱកាស​រស់​ដល់​ខ្ញុំ​ជា​លើក​ទី​ពីរ​"​។​

​    ​Ruschel វ័យ ២៧ ឆ្នាំ ជា​អ្នក​រួច​ផុតពី​គ្រោះថ្នាក់​ម្នាក់​ក្នុងចំណោម ៦ នាក់​នៅលើ​យន្តហោះ ដែល​បាន​ធ្លាក់​នៅ​តំបន់ភ្នំ​ក្បែរ​ទីក្រុង Medellin​។ ឧ​ប​ទ្ទេវ​ហេតុនេះ​បានសម្លាប់​មនុស្ស​ចំនួន ៧១ នាក់​ដោយ​រួម​ប​ញ្ជូ​ល​កីឡាករ​ក្លឹប Chapecoense សឹង​ទាំងអស់ ក្រុម​នាយក​គ្រប់គ្រង​និង​បុគ្គលិក​៕

ប្រភព៖បរទេស

1
adverise with khmeread