សន្តិសុខ​ក្លឹប​កំសាន្ត Epic ម្នាក់បាក់ជើងស្តាំ និង​បែក​គ្រាប់ភ្នែកម្ខាង ក្នុងហេតុការណ៍បាញ់រះកាលពីយប់មិញ

    ភ្នំពេញ ៖ មាន​ករណីបាញ់រះ ដ៏​សាហាវ​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៣​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅក្លឹប​កំសាន្ត Epic ស្ថិត​នៅក្បែរ​ស្ថានទូត​រុស្ស៊ី ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

    ប៉ូលិសនិយាយថា មាន​ក្រុម​ជន​មិន​ស្គាល់មុខ បាន​ជិះ​ម៉ូតូ​បាញ់រះ ជាច្រើន​គ្រាប់ ទៅលើ​ក្លឹប​កំសាន្ត Epic បណ្តាល​ឱ្យ​សន្តិសុខ​ម្នាក់​បាក់ជើង​ខាងស្តាំ និង​បែក​គ្រាប់ភ្នែក​ខាងឆ្វេង ដែលមានសន្តិសុខ​ជាច្រើន​នាក់ កំពុង​ឈរ​ឈាម នៅខាងមុខ​ក្លឹប​កំសាន្ត​។​

    ប៉ូលិសបន្តថា ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ភ្លាមៗ ព្រោះ​រងរបួស​ធ្ងន់ធ្ងរ​។ សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​ករណី​បាញ់ប្រហារ​នេះ​៕​


 

adverise with khmeread