ឃាត់​ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​ ៤ ​នាក់​នៅ​តំបន់​ត្រពាំង​ឈូក ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ នៅតំបន់​មុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ហៅ​ពេទ្យ​លោកសង្ឃ ភូមិ​ត្រ​ពាំ​ឈូក សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ នេះ​គឺជា​កន្លែង​ដែល​ល្បីឈ្មោះ​ជា​យូរ​មកហើយៗ​ប្រជាពលរដ្ឋ​ស្ទើរ​ទូ​ទាំ​ប្រទេស​ដឹងថា​ជាក​ន្លែ​សម្បូរ​ទៅដោយ​អ្នកប្រើប្រាស់ ជួញដូរ ចែក ចាយ​គ្រឿងញៀន​និង​ល្បែង​ស៊ី​សង​ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​រាជធានី​បំបែក​មិនបាន​។​

    ជាក់ស្តែង​នៅ​ថ្ងៃទី​១៨​ ខែធ្នូ ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១០​ និង​០០​នាទី​យប់​កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំងចម្រុះ​ក្រុង​ជាច្រើន​នាក់​បាន​ចុះបង្ក្រាប​តំបន់​ខាងលើ​ហើយ​ឃាត់​បាន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់​ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ព្រមទាំង​ថ្នាំញៀន​៣​កញ្ចប់​តូច។​

    លោក​ ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ បានឱ្យដឹងថា ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ​បាន ចុះ​សហការ​ និង​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ​ដែលជា​តំបន់​ស្មុ​គ្រ​ស្មាញ​ទើប​លោក​ដឹកនាំ​កម្លាំង​ចុះមក​បង្ក្រាប​ឃាត់ខ្លួន​អ្នក​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៤​នាក់​ ​និង​ដកហូត​គ្រឿងញៀន ​៣ ​កញ្ចប់​តូច​និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​យកទៅ​សាកសួរ​នៅ​ខណ្ឌ​។​

    លោក​បន្តថា ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ទាំងនោះ​ទី ១-​ឈ្មោះ ហេង ឡង់ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់​នៅតាម​សំយាបផ្ទះ​គេ, ទី​២-​ឈ្មោះ ថោង សុវណ្ណ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ, ទី​៣-​ឈ្មោះ សាន់ សុភាព ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក និង​ទី​៤-​ឈ្មោះ សាក់ ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ​។​

    បច្ចុប្បន្ន​ក្រុម​អ្នក​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​រួមទាំង​វត្ថុតាង​ខាងលើ​ត្រូវបាន​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​៕​

 

adverise with khmeread