Arsene Wenger ខឹង​អាជ្ញាកណ្តាល​ស្ទើរ​ស្រក់ឈាម ក្រោយ​ចាញ់ Man City យប់មិញ​

    ​Arsene Wenger សាជាថ្មី​ម្តងទៀត​បាន​វាយប្រហារ​ពាក្យសម្តី​ទៅលើ​មន្ត្រី​កាត់ក្តី​ការប្រកួត បន្ទាប់ពី​កាំភ្លើង​ធំ Arsenal ទទួលរង​នូវ​បរាជ័យ​ក្នុង​លទ្ធផល ២-១ ក្រោម​ថ្វីដៃ​មេឃ​ខៀវ Manchester City នៅលើ​ទឹកដី Etihad Stadium កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​    ​Theo Walcott បាន​បើកឆាក​រក​គ្រាប់​បាល់​នាំមុខ បន្ទាប់ពី​ការប្រកួត​ធ្វើឡើង​បាន​ត្រឹម​ប្រាំ​នាទី ប៉ុន្តែ​នៅ​តង់​ទី​ពីរ​គ្រាប់​បាល់​ចេញពី​ជើង​របស់ Leroy Sane និង Raheem Sterling បាន​ផ្តល់ឱ្យ​ក្រុម​របស់លោក Pep Guardiola ធានាបាន​នូវ​បី​ពិន្ទុ និង ធ្វើឱ្យ​កាំភ្លើង​ធំ​រង​បរាជ័យ ២ ប្រកួត​ជាប់ៗ​គ្នា​។​

​    ​Wenger បាន​បញ្ចេញ​អារម្មណ៍​មិន​ពេញចិត្ត​ជាមួយនឹង​ការផ្តល់​បាល់ទាត់​ជ្រុង​ទៅឱ្យ Everton ដែល Ashley Williams អាច​សម្រេច​គ្រាប់​បាល់​ជ័យជម្នះ​បាន​ក្នុង​លទ្ធផល ២-១ របស់​ពួកគេ​នៅលើ​ទឹកដី Goodison Park កាលពី​ថ្ងៃ​អង្គារ ហើយ​គាត់​បាន​ផ្ទុះ​កំហឹង​ទៅលើ​ការសម្រេចចិត្ត​អនុញ្ញាតឱ្យ​គ្រាប់​បាល់​របស់​មេឃ​ខៀវ​សម្រេច​ជា​គ្រាប់​បាល់​ត្រឹមត្រូវ​នៅឯ​អំឡុង​ការប្រកួត​ក្នុង​តង់​ទី​ពីរ​នៅលើ​ទឹកដី Etihad​។​

​    ​អ្នកចាត់ការ​វ័យ ៦៦​ឆ្នាំ​រូបនេះ និយាយថា "​គ្រប់គ្រាន់​ហើយ​" បន្ទាប់ពី​បាន​ចោទប្រកាន់​អាជ្ញាកណ្តាល​លោក Martin Atkinson និង​ជំនួយការ​អាជ្ញាកណ្តាលរ​បស់​គាត់​ចំពោះ​ការខកខាន​ចាប់​បាល់​អក​ហ្សឺ (Offside) របស់ Sane និង David Silva ដែលរ​ត់ទៅ​បាំង​ពីមុខ​អ្នកចាំទី Cech ខណៈ Sterling ស៊ុត​គ្រាប់​ជ័យជម្នះ​នោះ​៕

Hd arsene wenger arsenal 1xre3iu7g3c5f14t3rg7ycxlcc adverise with khmeread
ប្រភព៖ Goal
Loading ad ...