samsung-banner
adverise with khmeread

Cristiano Ronaldo បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ការប្រកួត Club World Cup

Cristianoronaldo cropped 1dj49pbk7x3aq1g4ar9q61zu4y

    ​Cristiano Ronaldo បានក្លាយ​ទៅជា​កីឡាករ​ដំបូង​គេ​ដែល​អាច​ស៊ុត​បញ្ចូល​ទី​បី​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​ប្រជែង​ពាន​ក្លឹប​កំពូល​របស់​ពិភពលោក Club World Cup ក្នុងការ​ប្រកួត​បញ្ចប់​លទ្ធផល​ជ័យជម្នះ ៤-២ របស់​អធិរាជ​ស Real Madrid ក្នុង​ម៉ោង​បន្ថែម ១៥​នាទី​ពីរលើក ទៅលើ ក្រុម Kashima Antlers កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​     ដំបូង អធិរាជ​ស​មើលទៅ​ហាក់ដូចជា​ត្រូវ​រង​បរាជ័យ​ដ៏​គួរឱ្យភ្ញាក់ផ្អើល រហូតដល់ Ronaldo បាន​បំបាក់​ក្តី​ស្រមៃ​របស់​ក្រុម​ម្ចាស់ផ្ទះ​ជប៉ុន​ជាមួយនឹង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​តាម​ស្មើ ២-២ ដែល​ធ្វើឱ្យ​ការប្រកួត​ឈានទៅដល់​ម៉ោង​បន្ថែម ៣០​នាទី​បន្តទៀត​។​

​    ​តារាបាល់ទាត់​វ័យ ៣១​ឆ្នាំ​រូបនេះ បានផ្តល់​ក្តី​ស​ង្ឈឹ​ម​ដល់​ក្រុម​របស់លោក Zinedine Zidane នៅ​គ្រាប់​បាល់​នាំមុខ​មកវិញ​ជាមួយនឹង​ជើងឆ្វេង​របស់គាត់ បន្ទាប់ពី​ទទួលបាន​បាល់​បញ្ជូន​ចេញពី​ជើង​របស់ Karim Benzema ដែលជា​អ្នករក​គ្រាប់​បាល់​ដំបូង​គេ​ក្នុងការ​ប្រកួត​មួយ​នេះ​។​

​     Ronaldo បានសម្រេច​គ្រាប់​បាល់ Hat-trick របស់ខ្លួន ពេលដែល​គាត់​ស៊ុត​បំប៉ោង​សំណាញ់​ពី​ការបញ្ជូន​បាល​យ៉ាង​ស្អាត​ពី Toni Kroos ដោយ​ធ្វើឱ្យ Ronaldo ចូលរួម​ក្នុង​បញ្ជី​អ្នករក​គ្រាប់​បាល់​ច្រើន​បំផុត​នៃ​ការប្រកួត​នេះ គឺ​ចំនួន ៥៕

adverise with khmeread

មតិយោបល់