កីឡាករ Man City ស្មឹង​ស្មាធិ៍ ១ នាទី ឱ្យ Gundogan រង​ការរិះគន់​ពេញ​បណ្តាញ​សង្គម

    ​បន្ទាប់ពី​បានឮ​ដំណឹង​ថា Ilkay Gundogan នឹងត្រូវ​អវត្តមាន​ពី​ទីលាន​ពេញ​មួយ​រដូវ​កាល សមាជិក​ក្រុម​មេឃ​ខៀវ Manchester City បានសម្រេច​ចិត្ត​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ​សម្រាប់​គាត់​មុន​ចាប់ផ្តើម​ការប្រកួត​យប់​មិញ​នេះ​។​

​    ​កីឡាករ​ក្រុម​មេឃ​ខៀវ​បាន​បបួលគ្នា​ពាក់អាវ​ដែលមាន​ឈ្មោះ Gundogan បញ្ច្រាស​មក​មុខ និង​ធ្វើការ​ស្មឹង​ស្មាធិ៍ ហើយ​ក្រោយ​បញ្ចប់​ការប្រកួត​ពួកគេ​បាន​ផ្តួល​ក្រុម​ភ្ញៀវ​កាំភ្លើង​ធំ Arsenal ក្នុង​លទ្ធផល ២-១ ដែល​អ្វីៗ​មើលទៅ​ពិតជា​ទៅមុខ​បាន​យ៉ាង​រលូន ប៉ុន្តែ​វា​បានបញ្ចប់​ទៅដោយ​រឿង​ដ៏​គួរឱ្យ​អស់សំណើច​បំផុត​នៅលើ​បណ្តាញ​សង្គម​។​

​    ​មនុស្ស​ជាច្រើន​នៅលើ​បណ្តាញ​សង្គម​បាន​ចោទសួរ​ថា​តើ​មិត្ត​រួម​ក្រុម​របស់​ពួកគេ​ស្លាប់​ឬ​ទើប​នាំគ្នា​ពាក់អាវ​សម្តែង​ការគោរព​បែបនេះ​ទៅវិញ ខណៈដែល​សាមីខ្លួន​ប្រហែល​កំពុង​អង្គុយ​នៅផ្ទះ​មើល​ទូរទស្សន៍​នោះ​?៕

adverise with khmeread