ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​គ្រឿង​ញៀ​នៅ​ស្រុក​ខ្សាច់កណ្តាល​

    កណ្តាល​ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ប្រភេទ​ម៉ា​ទឹកកក នា​ថ្ងៃទី​១៨ ​ធ្នូ ​២០១៦ វេលា​ម៉ោង១១​ និង​៣០​នាទី ចំណុច​ភូមិ​ព្រែក​លួង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ខុម ស៊ីចាន់ ភេទ​ប្រុស អាយុ៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​លួង​ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​)។ ​វត្ថុតាង​ចាប់យក ១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​​ញៀន​ម៉ា​ទឹកកក ០១​កញ្ចប់​តូច, ២-​ទូរស័ព្ទ ០២ ​គ្រឿង​, ៣-​សំបក​វេច​ច្ចប់​ថ្នាំ​ប្រើ​រួច​ ០១​ កញ្ចប់​, ៤-​កូន​ក​ន្ត្រៃ្ត ០១ ដេក​កេះ​១ ​និង​៥-​ម៉ូតូ ០២​គ្រឿង។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ ព្រែក​លួង​បាន​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ ខុម ស៊ីចាន់ ​នៅ​ភូមិ​ព្រែក​លួង ឃុំព្រែក​លួង ស្រុក​ខ្សាច់កណ្តាល​។​

    រហូតដល់​ថ្ងៃទី​១៨​ ធ្នូ ​២០១៦ ​ឈានទៅ​បង្ក្រា​ប​បាន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​ថ្នាំញៀន​បាន ០១​ កញ្ចប់​តូច​ និង​ដកហូត​វត្ថុតាងមួយចំនួនទៀត ​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក បន្ត​អនុវត្តតាម​នីតិវិធី៕

Untitled 1 adverise with khmeread