adverise with khmeread 4

កាមរីបាឡែនបើកបុកម៉ូតូពីក្រោយស្លាប់ពីរនាក់ប្តីប្រពន្ធ

     សៀមរាប ៖ រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​បាន​បើក​យ៉ាង​លឿន​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ពីក្រោយ​បណ្តាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ស្លាប់​ភ្លាមៗ ហើយ​រថយន្ត​បាន​ជ្រុល​ធ្លាក់ពីលើ​ផ្លូវ​ចូល​ប្រឡាយ ។​

    គ្រោះថ្នាក់​ចរាចរណ៍ ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ដំ​ដែក​ផ្លូវជាតិ​លេខ​៦​ខេត្តសៀមរាប​។​

    ប្រភព​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា ដំបូង​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​សៀមរាប​2B-1774​បាន​បើក​បុក​ម៉ូតូ​មួយគ្រឿង​ពីក្រោយ​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ ២​នាក់​ប្ដី​ប្រពន្ធ​ស្លាប់​នៅនឹងកន្លែង ហើយ​រថយន្ត​បាន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ប្រឡាយ ។​ចំណែក​អ្នកបើករថយន្តរ​ត់បា​ត់ ។​

    ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើ​អន្តរាគមន៍​ចាត់ចែង​តាម​ជំនាញ ៕​

adverise with khmeread

មតិយោបល់