វៀតណាម​មាន​ផែនការ​បង្ហោះ​ផ្កាយរណប​រ៉ា​ដា អាច​ចាប់​រូបភាព​ស្ថានភាព​អាកាសធាតុ​ច្បាស់​ល្អ និង​អាច​មើលឃើញ​ចលនា​ត្រី​ក្នុង​ទឹក​ទៀត​

    ​ប្រទេស​វៀតណាម​ត្រៀម​បាញ់​ផ្កាយរណប​ចំនួន​ពីរ​ក្នុង​ឆ្នាំ ២០១៩ និង ២០២២ ដែល​នេះ​ជាការ​កត់សម្គាល់​ពី​ការវិវឌ្ឍ​ដ៏​ធំ​ក្នុង​វិស័យ​បច្ចេកវិជ្ជា​អវកាស​របស់​ប្រទេស​នេះ​។​

​    ​ផ្កាយរណប​ទាំងពីរ​នឹង​ក្លាយជា​ការដាក់​ពង្រាយ​បច្ចេកវិជ្ជា​រ៉ា​ដា​ដំបូង​របស់​វៀតណាម ដែល​នឹង​អនុញ្ញាត​ឱ្យមាន​ការចាប់​យក​រូបភាព​គ្រប់​លក្ខខណ្ឌ​អាកាសធាតុ​ក្នុង​កម្រិត​ខ្ពស់​ច្បាស់​ល្អ​។​

​    ​ផ្កាយរណប LOTUSat-1 និង LOTUSat-2 ជា​ផ្នែក​មួយ​នៃ​គម្រោង​តម្លៃ ៦០០ លាន​ដុល្លារ​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ផ្កាយរណប​ជាតិ​វៀតណាម (VNSC) ក្នុង​សង្កាត់ Cau Giay ក្រុង​ហាណូយ ដែល​នឹង​ក្លាយជា​គម្រោង​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​ធំជាងគេ​របស់​ប្រទេស​។​

​    ​ផ្កាយរណប​នីមួយៗ​ត្រូវបាន​រចនា​ឡើង​ឱ្យមាន​ទម្ងន់ ៦០០ គីឡូក្រាម និង​មាន​រយៈពេល​គោចរ​ចំនួន ៥ ឆ្នាំ​។ ពួកវា​អាច​ចាប់យក​រូបភាព​នៃ​គម្រោង​នៅលើ​ផ្ទៃ​ភពផែនដី ដោយ​វាស់​នៅ​កម្រិត​តូច​ប៉ុន​មួយ​ម៉ែត្រ​។​

​    ​យោងតាម​នាយក VNSC លោក Pham Anh Tuan បានឱ្យដឹងថា ផ្កាយរណប​ទាំងនេះ​មាន​កាតព្វកិច្ច​តាមដាន និង​ធ្វើការ​ព្រមាន​ចំពោះ​អាកាសធាតុ​មិន​អំណោយផល ព្រមទាំង​តាមដាន​ចលនា​របស់​ត្រី​នៅ​សមុទ្រ​ដើម្បី​ជួយ​ដល់​ឧស្សាហកម្ម​នេសាទ​របស់​វៀតណាម​។​

​    ​យើង​តាម​អ្នកជំនាញ​នៅ​អង្គការ JICA ឱ្យដឹងថា នៅពេល​បាញ់​ទៅលើ​អាកាស​ហើយ ផ្កាយរណប​ទាំងនេះ​ត្រូវបាន​រំពឹងទុក​ថា នឹង​ជួយ​សន្សំសំចៃ​ប្រាក់​ប្រហែល ១៥០ លាន​ដុល្លារ ក្នុង​មួយឆ្នាំ​ដែល​បង្កដោយ​គ្រោះធម្មជាតិ​បំផ្លាញ​ដំណាំ​កសិកម្ម​របស់​ប្រទេស​៕

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត