Man Utd ចង់សម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Victor Lindelof នៅខែមករា

          បន្ទាប់ពី​បាន​តាម​ដាន​ខ្សែ​ការ​ពារ​សញ្ជាតិ​ស្វីស​ Victor Lindelof ​ច្រើន​ខែ មក​ហើយ​។ ឥឡូវនេះ​ Man Utd បាន​ដាក់​សំណើ​៣៤​លាន​ផោន​សម្រាប់កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ។

          ក្រុម​ការងាររបស់ Man Utd ដែលបាន​ទៅ​ពហុកីឡាដ្ឋាន Stadium of Light របស់​ក្លឹប Benfica​ និងបន្ទាប់ពី​ទស្សនា​ការលេងរបស់ Lindelof អំឡុង​ការ​ប្រ​កួត​ជាមួយ​ក្រុម Sporting Lisbon កាល​ពីចុងសប្តាហ៍​មុន​ ក្រុម​បិសាច​ក្រ​ហម​បាន​បង្ហាញចំណាប់​អារម្មណ៍​របស់ពួកគេ​ជា​ផ្លូវការ​ហើយ។

          តាម​សេចក្តីរាយការណ៍​ថា Lindelof មាន​លក្ខខណ្ឌ​ទិញផ្តាច់​៣០​លាន​ផោន​ ប៉ុន្តែ​រឿងនេះ​អាច​នឹង​កើត​ឡើង​នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ។ Man Utd ជឿជាក់​ថា ខ្សែការ​ពារ​រូបនេះ​មិន​ចង់​រង់ចាំ​រហូត​ដល់​ដំ​ណាច់រដូវ​កាល​នោះទេ។

          គ្រូបង្វឹក​របស់ក្លឹប Man Utd លោក Jose Mourinho ​បាន​ទទូច​ឲ្យ​លោក Ed Woodward សម្រេចការងារ​នេះឲ្យ​បា​នឆាប់​ ដោយ​សារតែ​លោក​ចង់​បាន​កីឡា​កររូបនេះ​មកពង្រឹង​ប្រព័ន្ធ​ការ​ពារ​ ដើម្បី​ឲ្យ Man Utd ​ក្លាយ​ជា​ក្រុម​កំ​ពូល​នៅ​ក្របខណ្ឌ​ PL វិញ។

          ទោះជាយ៉ាងណា​ក្លឹប Benfica ស្ទាក់ស្ទើរ​មិនទាន់ហ៊ាន​ទទួលយក​សំណើ​ផ្ទេរកីឡាកររូបនេះទេ​បន្ទាប់​ពី​ជាប់ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្របខណ្ឌ​ CL​ ​ដែល​ពួកគេ​នឹង​ត្រូវប្រឈមមុខ​ជា​មួយ​និងក្រុម​ Borussia Dortmund ផងដែរ៕

Victor adverise with khmeread

មតិយោបល់