samsung-banner
adverise with khmeread

Zlatan Ibrahimovic នឹងបដិសេធសំណើរ១២០លានផោនរបស់ចិន

Zlatan ibrahimovic5

          កីឡាករខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្លឹប Man Utd គ្រោងនឹង​បដិ​សេធ​សំណើដែលមាន​ទឹកប្រាក់​ ១២០​លាន​ផោន មក​ពី​ប្រទេស​ចិន​​ហើយសុខ​ចិត្ត​​បន្ត​ការងារ​ជាមួយ​ក្លឹប​ Man Utd មួយរដូវកាលទៀត។

          តាមសេចក្តីរាយការណ៍របស់កាសែត Mail on Sunday ថា កីឡាករ​​ Zlatan ​ចង់បន្ត​លេងនៅ​ពហុកីឡាដ្ឋាន Old Trafford មួយ​ឆ្នាំ​ទៀត បើទោះបីជា​ទទួល បាន​សំណើ​ដែលមាន​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ ដែល​គាំទ្រ​ដោយ​​រដ្ឋាភិ បាល​ចិនក៏ដោយ។

          ចិន​ចង់​បាន​កីឡាករសញ្ជាតិ​ស៊ុយ​អែត​រូប​នេះទៅលេងនៅ​លីក​របស់ខ្លួន​ ដោយដឹងថា កីឡា​ករ​រូបនេះ​អាច​ទាក់ទាញប្រាក់ចំណូល​រាប់លាន​ដុល្លារ​តាម​រយៈ​ការលក់​ខោអាវ​កីឡា​៕

adverise with khmeread

មតិយោបល់