samsung-banner
adverise with khmeread

Steven Gerrard: Man Utd អាចក្លាយជាក្លឹបប្រកួតប្រជែងយកពានជើងឯកនៅរដូវកាលក្រោយ

Untitled 1

          អតីត​កីឡាករ​​ Steven Gerrard​ របស់ក្លឹប Liverpool ​ជឿថា ក្លឹប Man Utd ​​អាចក្លាយជាក្លឹបប្រកួត​ប្រជែង​យក​តំណែង​ជើង​ឯ​ក​នៅ​ក្របខណ្ឌ​​ PL ​សម្រាប់​រដូវ​កាល​ក្រោយ។ បច្ចុប្បន្ន​ ក្រុមបិសាច​ក្រហម​ចាប់​ផ្តើម​មាន​ទម្រង់លេងល្អ ប្រ សើរ​ឡើង​វិញ​ហើយ បន្ទាប់ពី​ឈ្នះ​ពីរ​ប្រកួត​ជាប់គ្នានៅ​ក្របខណ្ឌ​ PL។​

          លោក Jose Mourinho មាន​ការ​លំបាក​នៅ​ឆ្នាំ​ដំបូង​ក្នុង​ការ​ដឹកនាំ​ក្លឹប ដែលធ្លាប់លើក​ពាន​ជើងឯក​២០​លើក ​ដែលពេលនេះ​ឈរនៅលេខ​រៀងទី​៦និង​ចាញ់​ Chelsea ១៣​ពិន្ទុ។

          សម្រាប់​ក្រុម​ជម្រើស​បច្ចុប្បន្ន​ Gerrard និយាយថា ​ខ្ញុំ​គិត​ថា Man Utd ​នឹង ក្លាយ​ជាក្រុម​​ប្រកួត​ប្រជែងមួយដ៏ខ្លាំងនៅ​រដូវ​កាល​ក្រោយ ។ លោកបាន​បន្ថែម​ថា " ពួកគេនៅត្រូវការ​កែល្អ​បន្ថែម​ទៀតដើម្បីធ្វើ​ឲ្យ​ពួកគេក្លាយជា​ក្រុម​ដែល​អាច​ប្រកួត​ប្រជែង​ជា​ថ្មី”។

          Gerrard បន្តថា “​នៅ​ឆ្នាំ​ក្រោយ​ Man Utd នឹង​ប្រជែង​យ​​ក​តំណែង​ជើងឯក​។ ឆ្នាំនេះពួកគេ​ត្រូវ​ធ្វើ​ការ​ងារ​ជាច្រើន​ទៀត ។​ ពួកគេ​នឹង​បោះជំហាន​ទៅមុខ​ ហើយនិង​លេងបាន​ល្អជាង​មុន”៕

 

adverise with khmeread

មតិយោបល់