ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ឃាត់​ជនសង្ស័យ​២​នាក់​ជាមួយ​ថ្នាំញៀន​ ៣០​ កញ្ចប់​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​នៅ​ថ្ងៃទី១៨ ​ធ្នូ ​២០១៦ ម៉ោង​១២ ​និង​៣០​នាទី​បាន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ ​នាក់ នៅ​ចំណុច មុខ​វត្ត​គៀ​ឃ្លាំង ភូមិ​គៀន​ឃ្លាំង ផ្លូវជាតិ​លេខ​៦A សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ពីបទ​ដឹកជញ្ជូន ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

    ប៉ូលិស​និយាយថា សង្ស័យ ​០២ ​នាក់ រួមមាន ១-​ឈ្មោះ ក្រុ​ជ សី ភេទប្រុស អាយុ២២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ ខេត្តព្រៃវែង, ២-​ឈ្មោះ ផៃ សុ​ភី ភេទប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ ស្នាក់នៅ ព្រៃវែង។ ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ៣០​ កញ្ចប់​ថង់​តូច និង​ម៉ូតូ ១ ​គ្រឿង។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង ​០២ ​នាក់ រួម​និង​វត្ថុតាង ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread