ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​វ៉ៃខ្នោះ​ចោរលួច​ម៉ូតូ​បាន​ម្នាក់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ លួច​ម៉ូតូ នៅ​ចំណុច​ក្នុងផ្ទះ​លេខ​១០៧​ ផ្លូវ​លេខ​៨០ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ​កាលពី​វេលា​ម៉ោង​៨ ​និង​១៥​នាទី​យប់​ថ្ងៃទី​១៨​ ធ្នូ ២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ចាន់ ម៉ាប់ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ភូមិ​៨​ឆោម​ ឃុំ​កំពង់​លួង​ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ពីបទ លួច​ម៉ូតូ នៅ​ចំណុច​ក្នុងផ្ទះ​លេខ​១០៧ ​ផ្លូវ​លេខ​៨០ ​ភូមិ​២២ ​សង្កាត់​ស្រះចក​។ វត្ថុតាង​ចាប់យក​បាន​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1O.7914 បាន​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ សន សុផល ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ ​មុខរបរ​រត់​ម៉ូតូឌុប​មាន​ទីលំនៅ​ផ្ទះ​លេខ​១០៧ ​ផ្លូវ​លេខ​៨០ ​ភូមិ​២២​ សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

adverise with khmeread