គ្រោះថ្នាក់​មើលមិនឃើញ​! ឈរ​នៅ​កន្លែង​សុវត្ថិភាព​សោះ​ក៏​ជួប​គ្រោះថ្នាក់​ដ៏​រន្ធត់​ដែរ​

    ​អ្នករត់​តាក់ស៊ី​ម្នាក់​ត្រូវរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​រថយន្ត​បាត់​ម្ចាស់ការ​មួយគ្រឿង​បុក​ទាំង​កម្រោល ខណៈដែល​អ្នកបើក​តាក់​ស៊ី​រូបនោះ​ព្យាយាម​ចូលទៅក្នុង​រថយន្ត​រប​ស់គា​ត់​។ 

​    ​បុរស​ម្នាក់នេះ​ទើបតែ​ទទួលទាន​អាហារ​ពេលព្រឹក​នៅ​ហាង​តាម​ចិញ្ចើមថ្នល់​មួយ​ក្នុង​ខេត្ត Nonthaburi ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​សប្តាហ៍​មុន រួចហើយ​បម្រុង​ចូលទៅ​បើកទ្វារ​រថយន្ត​ចាប់ផ្តើម​ធ្វើការ ក៏​ជួប​គ្រោះថ្នាក់​នេះ​តែម្តង​។​

​     វីដេអូ​មួយ​បាន​ថត​ជាប់​ទិដ្ឋភាព​ដ៏​គួរឱ្យ​រន្ធត់​នេះ ដោយ​បង្ហាញ​រថយន្ត​ពណ៌​ទឹកក្រូច​បើក​យ៉ាង​លឿន ហើយក៏​ជ្រុល​បុក​បង្គោល​ភ្លើង​ខ្ទាត​ចូលមក​ចំណតរថយន្ត​នៅ​ចិញ្ចើមថ្នល់ ហើយ​បុក​ចំ​បុរស​បើក​តាក់ស៊ី​។​

​    ​បុរស​បើក​តាក់ស៊ី​បានឃើញ​គ្រោះថ្នាក់​នៅ​នឹង​មុខ​ដែរ ប៉ុន្តែ​ព្យាយាម​គេច​មិនទាន់​។ បុរស​បើក​តាក់ស៊ី​អាយុ​ខ្ទង់ ៤០​ទៅ ៥០ ឆ្នាំ​រូបនេះ​បាន​រងរបួស​ធ្ងន់ធ្ងរ​ផ្នែក​ខាងក្រោម​រាងកាយ និង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​៕ 

 

3b7f17dc00000578 0 image a 15 1482086055699 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់