ពិតជា​ចៃដន្យ​ណាស់​! ស្ត្រី​ម្នាក់​អះអាងថា​រើស​បាន​ស្បែកជើង​របស់​នារី​ស្រស់ស្អាត​ម្នាក់​ដែល​បាត់​ខ្លួន​លើ​យន្តហោះ​ម៉ាឡេស៊ី MH370

    ​ស្បែកជើង កាបូប កាបូបដៃ មួក និង​ស្បែកជើង​ពណ៌​ត្នោត​សុទ្ធតែជារ​របស់​សំខាន់​!

​    ​របស់របរ​ចំនួន ២០ មុខ​នេះ​ត្រូវគេ​ជឿថា​ជា​របស់​បានមកពី​យន្ត​ហោះ​បាត់​ខ្លួន MH370 ដែល​ដាក់​បង្ហាញ​ពេញ​លើ​តុ​ក្នុងផ្ទះ​របស់លោក​ស្រី Shery Keen នៅ​ទីក្រុង Perth ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​។​

​    ​លោកស្រី Keen វ័យ ៥២ ឆ្នាំ បានធ្វើការ​ជាមួយ​អ្នកស៊ើប​អង្កេត​ស្ម័គ្រចិត្ត​លើ​ករណី​យន្តហោះ MH370 ឈ្មោះ Blaine Gibson ដើម្បី​រក​តម្រុយ​ខ្លះៗ​ដែល​អាច​នាំឱ្យ​រកឃើញ​យន្តហោះ Malaysia Airlines ដែល​បាន​បាត់​ខ្លួន​តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ​។​

​    ​ក្នុងចំណោម​វត្ថុ​ទាំងនោះ​គឺមាន​ស្បែកជើង​ពណ៌​ត្នោត​មួយ​ចំហៀង​ស្រដៀង​ទៅនឹង​ស្បែកជើង​របស់​ស្ត្រី​ម្នាក់ ដែល​បាន​ថត​ជាប់​រូបភាព​ដោយ CCTV មុនពេល​ឡើងលើ​យន្តហោះ MH370 នៅ​ព្រលានយន្តហោះ Kuala Lumpur​។​

​    ​លោកស្រី Keen បាន​ប្រាប់​ទៅ​វេ​ប​សាយ Daily Mail Australia ថា របស់​ទាំងនេះ​ត្រូវបាន​រកឃើញ​តាម​បណ្ដោយ​ឆ្នេរ Riake ក្នុងប្រទេស​ម៉ា​ដា​កា​ស្កា​ក្នុង​ទ្វីបអាហ្វ្រិក​៕

 

3b7d81b100000578 0 image a 14 1482062358229 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...